Fix Banner Stand
Fix Banner Stand
Footer ads TVK

ព្រះមឈូសាព្រះមហាក្សត្រិយានី Elizabeth ទី II បានរំកិលមកតម្កល់នៅវិមាន Westminster Hall ដើម្បីត្រៀមរៀបចំព្រះរាជពិធីជាផ្លូវការនៅថ្ងៃច័ន្ទទី១៩ ខែកញ្ញា សម្រាប់ថ្នាក់ដឹកនាំលើពិភពលោក

មឈូសារបស់ព្រះមហាក្សត្រិយានី Elizabeth ទី II បានរំកិលទៅកាន់វិមាន Westminster Hall នៅថ្ងៃនេះ ដើម្បីត្រៀមប្រារព្ធព្រះរាជពិធីបុណ្យជាផ្លូវការសម្រាប់ប្រជាជាតិនិងថ្នាក់ដឹកនាំរបស់ពិភពលោកទាំងមូល។ មឈូសារបស់ព្រះមហាក្សត្រិយានី Elizabeth ទី II ត្រូវបានក្រុមព្រះវិហារដាក់តម្កល់នៅលើវេទិកា នៃកំពូលវិមាន Westminster Hall ។ សមាជិកនៃគ្រួសារព្រះរាជវង្សានុវង្ស រួមទាំងព្រះមហាក្សត្រ Charles ព្រះមហេសី Camillaឬ the Queen Consort ព្រះមហាក្សត្រសម្រាប់ប្រទេស Wales គឺព្រះអម្ចាស់ William និង ព្រះអម្ចាស់ Harry ក៏បានបង្ហាញព្រះវត្តមាននៅក្នុងពិធីរំកិលព្រះ មឈូសានាឱកាសនោះដែរ។ ព្រះមឈូសានេះបានគ្របដណ្តប់ជាមួយនឹង Royal Standard និងម្កុដ Imperial State Crown ដែលតុបតែងដោយត្បូងពេជ្រជិត3,000 គ្រាប់ និងភួងផ្កាដ៏ប្រណីត និងរុក្ខជាតិស្រល់ដ៏កម្រយកមកពីវិមាន Balmoral Estate ជាកន្លែងដែលព្រះមហាក្សត្រិយានី Elizabeth ទី II បានយាងសោយព្រះពិរាល័យ កាលពីសប្តាហ៍មុន។ សូមជម្រាបជូនថាព្រះមឈូសារបស់ព្រះមហាក្សត្រីនឹងត្រូវតម្កល់នៅ Westminster Hall នៃ Westminster abbey នេះរយៈពេលបួនថ្ងៃ។ប្រជាជននរាប់រយពាន់នាក់ត្រូវបានគេរំពឹងថានឹងចូលរួមរំលែកព្រះទុក្ខ និង សម្តែងសេចក្តីដឹងគុណដ៏ជ្រាលជ្រៅជុំបរិវេណវិមានតំកល់មឈូសានេះ មុនពេលពិធីបុណ្យសពជាផ្លូវដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃចន្ទទី១៩ខេកញ្ញា៕

សម្រួលអត្ថបទ៖ សុផារិន្ទ

 

Footer ads TVK