Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តអញ្ជើញចូលរួមជាគណៈអធិបតីប្រជុំពិគ្រោះយោបល់ស្ដីពីការពិនិត្យស៊ី ជម្រៅលើលទ្ធផលពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការសកម្មភាពខេត្ត/ជាតិ ជំហានទី២ ,២០១៩ -២០២១

េត្តស្វាយរៀង÷ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២២ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារPWG-RWSSH តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តស្ដីពីការពិនិត្យស៊ីជម្រៅលើលទ្ធផលពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការសកម្មភាពខេត្ត/ជាតិ ជំហានទី២ ២០១៩-២០២១។

មានការចូលរួមពីលោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោកស្រី មិត្ត សុមន្ថាន អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក លោកស្រីអភិបាលរងក្រុង ស្រុកទាំង៨ លោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រីតំណាងអង្គការដៃគូនានា លោក លោកស្រីសមាជិកលេខាធិការដ្ឋានPWG-RWSSHថ្នាកខេត្ត លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំស្វាយតាយាន និងឃុំចំបក់៕

Footer ads TVK