Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀងអញ្ជើញប្រគល់ប័ណ្ណមូលនិធិសមធម៌ជូនក្រុមប្រឹក្សាឃុំទាំងអស់ក្នុងស្រុកកំពង់រោទិ៍

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀងអញ្ជើញប្រគល់ប័ណ្ណមូលនិធិសមធម៌ជូនក្រុមប្រឹក្សាឃុំទាំងអស់ក្នុងស្រុកកំពង់រោទិ៍

 

ខេត្តស្វាយរៀង÷នារសៀលថ្ងៃអង្គារ ៣រោច ខែភទ្របទ​ ឆ្នាំខាល​ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣​ ខែ កញ្ញា ឆ្នាំ២០២២ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ដោយមានការចូលរួមពីលោក ហៀងសុលីដេតប្រធានសាខា ប.ស.ស. ខេត្តស្វាយរៀង លោក សុខ សំអុល ប្រធានក្រុមប្រឹក្សាស្រុក លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ និង លោក លោកស្រី មន្រ្តីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញប្រគល់ជូនប័ណ្ណមូលនិធិសមធម៌ ជូនដល់ លោក លោកស្រី ក្រុមប្រឹក្សាឃុំ លោក លោកស្រី មេភូមិ អនុភូមិ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណសាលប្រជុំ នៃសាលាស្រុកកំពង់រោទិ៍ ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

 

ក្នុងឱកាសនោះ ឯកឧត្តម តូច ប៉ូលីវ៉ា បានមាន ប្រសាសន៍ថា ដោយប្រទេសមានសុខសន្តិភាព ស្ថេរភាពនិងរីកចម្រើនលើគ្រប់វិស័យ រាជរដ្ឋាភិបាលបាន សម្រេចផ្តល់ប័ណ្ណមូលនិធិសមធម៌ សុខាភិបាល ជូនដល់ លោក លោកស្រីក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ អនុភូមិ ។ ប័ណ្ណមូលនិធិសមធម៌ សុខាភិបាលនេះ បានផ្តល់សេវាព្យាបាលទូទៅ សេវាសង្រ្គោះបន្ទាន់ សេវាសម្រាកព្យាបាលវះកាត់តូច សេវាសម្រាកព្យាបាលវះកាត់ធំ សម្រាលកូនធម្មតា …៕

 

Footer ads TVK