Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួង បរិស្ថានអញ្ជើញជាអធិបតីប្រជុំបូកសរុបលទ្ធផលការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២២

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួង បរិស្ថានអញ្ជើញជាអធិបតីប្រជុំបូកសរុបលទ្ធផលការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២២

 

ខេត្តមណ្ឌលគីរី÷នៅរសៀលថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២២ វេលា ម៉ោង២ និង៣០នាទី នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបើកប្រជុំបូក សរុបលទ្ធផលការងាររបស់មន្ទីរបរិស្ថានប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិ ការក្រសួងបរិស្ថាន លោក ឈឹម កាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំមន្ទីរបរិស្ថាន នឹងមន្ត្រីឧទ្យានុរក្សផងដែរ។

 

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថា ការបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីបរិស្ថាន ប្រចាំឆមាសទី១ និងលើកទិស ដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២២ នេះគឺសម្រាប់ពិនិត្យ និងវាយតម្លៃលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ ទស្សនាទាន មេរៀន បទពិសោធ និងគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់ជាធាតុចូលក្នុងការរិះរកដំណោះ ស្រាយចំពោះបញ្ហាប្រឈមនានាលើវិស័យបរិស្ថាន និងដាក់ចេញទិសដៅការងារឱ្យបានសមស្រប សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

 

ក្នុងឱកាសនោះ ឯកឧត្តមផៃ ប៊ុនឈឿន បានមាន ប្រសាសន៍បន្តទៀតថា តាមរយៈការបើកកិច្ចប្រជុំបូកសរុបលទ្ធផលនេះ យើងទាំងអស់គ្នានឹងមានឱកាសពេញលេញ ក្នុងការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់ គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលជាកិច្ចការចម្បងរបស់យើងទាំងអស់គ្នា ក្នុងការចូលរួម និងរិះរកដំណោះស្រាយសមស្របចំពោះបញ្ហានានា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

 

ជាទីបញ្ជប់ឯកឧត្តម បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកប ដោយមនសិការ និងការទទួលខុសត្រូវខ្ពស់របស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានធ្វើពលិកម្ម បូជាកម្លាំងកាយ និងកម្លាំងចិត្តដោយឥតរុញរាក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។

 

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណ ដោយស្មោះចំពោះក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូទាំងអស់ ដែល បាន ផ្តល់កិច្ចសហការល្អ និងចូលរួមចំណែកក្នុងការ សម្រេច បានសមិទ្ធផលការងារក្នុងបុព្វហេតុវិស័យបរិស្ថានភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់៕ប្រភព មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

 

Footer ads TVK