Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ស​ ថេត​ អញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

អនុមោទនា​ បុណ្យកាន់បិណ្ឌវេនទី៣​ នៅវត្តកំសាន្ត​សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ​ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

 

ភ្នំពេញ​៖​ ឯកឧត្តមឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នង ការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣​ នៅវត្តកំសាន្ត​ សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ​ ។

 

ក្នុងពិធីកាន់បិណ្ឌនេះ​ ក៏មានការចូលរួមពីលោក​, លោក ស្នងការរង​ លោកនាយ​ នាយរងការិយាល័​យ​ លោកអធិការ​ អធិការរង​ និងមន្ត្រីជាច្រេីនរូបទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រួមជាមួយក្រុមគ្រួសារឯកឧត្តមឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ​ ។

 

ក្នុងពិធីកាន់បិណ្ឌវេនទី៣នេះ​ ឯកឧត្តមឧត្តមសេនីយ៍ ឯក​ ស​ ថេត​ បាននាំយកទេយ្យវត្ថុ​ និងបច្ច័យសរុបចំនួន​ ៤០លានរៀល​ លោកគ្រូធំ១អង្គ បច្ច័យ ៨០០.០០០ រៀល,លោកគ្រូសូត្រ៨អង្គ១អង្គ២០០.០០០រៀល,លោកអាចារ្យ ២០នាក់,ម្នាក់ ៥០.០០០រៀល,លោកយាយ លោកតា ៤០នាក់ម្នាក់ៗ ២០.០០០រៀល ទឹកសុទ្ធចំនួន ៣០កេស ទឹកក្រូចចំនួន២០កេស,អង្ករ ចំនួន៥បាវ, ត្រីខចំនួន ៥កេស, មីចំនួន៥កេស,ទឹកដោះគោ ៤កេស ដេីម្បីប្រគេនព្រះ សង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស​ និងដេីម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនទាំង៧សណ្តាន​ និងនាយ​ នាយរងនគរបាលដែលបានចែកឋាន​ និងបួងសួងសូមឲ្យវត្ថុស័ក្តសិទ្ធិទាំងពួង​ តាមថែរក្សាទំនុកបំរុង​ ចម្រុងចម្រេីនដល់ថ្នាក់ដឹកនាំ​ និងមន្ត្រីទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​៕

 

Footer ads TVK