Fix Banner Stand
Fix Banner Stand
Footer ads TVK

Mane បានប្រាប់ឲ្យ Muller ប្រយ័ត្នរឿងមួយមុនជួប Barcelona នៅ UCL

នៅវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាតយប់នេះ ក្រុម Bayern Munich នឹងបើកទ្វារកីឡដ្ឋានស្វាគមន៍ក្រុមអ្នកមានបុណ្យ Barcelona ។ នេះជាប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ជុំទី ២ បន្ទាប់តែប្រកួតជុំទី ១ ក្លិបទាំងពីរយកបាន ៣ ពិន្ទុពេញរៀងៗខ្លួន ។

ថ្លែងក្នុងសន្និសីទកាសែតមុនការប្រកួតមកដល់ Muller បានទម្លាយរឿងមួយដែល Sadio Mane បានប្រាប់ខ្លួនមុនពេលលេងទល់មុខនឹង Lewandowski ។ “Sadio Mane គេបាននិយាយបែបលេងសើចនឹងខ្ញុំ ថាតិចទៅបង្កកំហុសបញ្ជូនបាល់ឲ្យ Lewandowski កំឡុងការប្រកួតអីទៅ នេះយើងត្រូវលេងនៅថ្ងៃស្អែក ហើយក៏មិនត្រូវផ្តោតខ្លាំងតែ Lewandowski ម្នាក់នោះឯងនោះទេ” ។
គួរបញ្ជាក់ថា Lewandowski និង Muller បានចាប់ដៃគូប្រយុទ្ធជាមួយគ្នា៨រដូវកាលនៅ Bayern ដោយសហការរកគ្រាប់បាល់បានជាច្រើនគ្រាប់។ យ៉ាងណាមិញ ក្នុងរដូវក្ដៅនេះ កីឡាករសញ្ជាតិប៉ូឡូញបានផ្លាស់មកកាន់ Barcelona ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ៕

Footer ads TVK