Fix Banner Stand
Fix Banner Stand
Footer ads TVK

អំណោយរបស់រាជរដ្ឋាភិបាល ត្រូវបានយកមកផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤០៥ គ្រួសារ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង÷នៅព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២នេះ ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុម ប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៤០៥ គ្រួសារ មកពីឃុំ ព្រះ រំកិល ស្ថិតក្នុងស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយក្នុងនោះអំណោយដែលបាននាំយកទៅចែកជូននាពេលនោះ ក្នុងមួយគ្រួសារៗទទួលបាន រួមមាន : អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១ យួរ និងភួយ១ ផងដែរ។

ពិធីនេះមានការចូលរួមសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ កម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាព ជុំវិញខេត្តជាច្រើនរូប៕

Footer ads TVK