Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ទទួលជួបលោកជំទាវ Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

នៅរសៀលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប លោកជំទាវ Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចរបស់ លោកជំទាវ មកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវ Kanni Wignaraja មក កម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង​ UNDP កន្លងមក ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃ ជំងឺកូវីដ-១៩ នៅកម្ពុជា និងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១២០២៣ជាមួយនិងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ១៩ ក្នុងភាពរឹងមាំ និងការវិលត្រលប់ទៅ រកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព យុទ្ធសាស្រ្ត នេះ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យរស់រវើកឡើង ក៏ដូចជាចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងដែលកាន់តែពិពិធកម្ម ក៏ដូចជាដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ច ជាក់ស្តែង, សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញ និងសម្រេចបានកំណើនក្នុងរង្វង់ ៣,០% ហើយសម្រាប់ឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ ថាកំណើនសេដ្ឋកិច្ចនឹងអាចសម្រចបានក្នុងរង្វង់ ៥,៦%​ ដោយផ្អែកលើកំណើននៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញនៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរំពឹងថាការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងមានភាពធូរស្រាល ដោយសារការទទួលបានការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយនៅកម្ពុជា និងស្របពេលកម្ពុជាបន្តសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី (new normal)

លោកជំទាវ Kanni Wignaraja ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា និងសូមអបអរសាទរជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសតាមគោលដៅក្នុងល្បឿនលឿន ដែលអនុញ្ញាតឱ្យកម្ពុជាអាចចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ​ ដែលនេះ គឺជាការព្យាយាមកសាងតុល្យ ភាពរវាងការការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន និងការចាប់ផ្តើមសកម្មភាពស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ក្នុងឱកាសនេះដែរ លោកជំទាវKanni Wignaraja ក៏បានរំលឹកអំពីអនុស្សាវរីយ៍ ដែលលោកជំទាវបានជួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ៣០ ឆ្នាំមុន ហើយ លោកជំទាវ សង្ឃឹមថានឹងមានឱកាសជួបសម្តែងការគួរសមជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ម្តងទៀត ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងកោតសរសើរចំពោះការអភិវឌ្ឍប្រែប្រួល និងការរីកចម្រើនស្ទើរគ្រប់វិស័យនៅកម្ពុជាក្នុងរយៈពេលខ្លីចុងក្រោយនេះ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ UNDP ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច ហើយក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០២៣ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ និងជឿជាក់ថាដំណើរទស្សនកិច្ចរបស់ លោកជំទាវ Kanni Wignaraja នាពេលនេះ នឹងរួមចំណែកដល់ការគាំទ្រកម្ពុជាក្នុងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញប្រកបដោយភាពរឹងមាំ និងភាពធន់នឹងវិបត្តិសេដ្ឋកិច្ចនាពេលអនាគត ក៏ដូចជាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា-UNDP ឱ្យកាន់តែរឹងមាំបន្ថែមទៀត

Footer ads TVK