Fix Banner Stand
Fix Banner Stand
Footer ads TVK

កម្ពុជានឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក២០២២ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ ឬ Rethinking Tourism »

ក្រសួងទេសចរណ៍ នឹងរៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២នៅថ្ងៃទី៣ខែតុលាខាងមុខនេះ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ – Rethinking Tourism» ដែលនឹងរំលេចចេញនូវបម្រែបម្រួលនិងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិកូវីដ-១៩។ នេះបើតាមសេចក្ដីជូនដំណឹងដែលរបស់ក្រសួងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ។ យោងតាមសេចក្ដីជូនដំណឹងដដែលនេះគឺក្រសួងទេសចរណ៍បានធ្វើការជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្ថាប័នឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍និងដៃគូពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ឲ្យបានជ្រាបថាអង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក (World Tourism Day) លើកទី៤២ ជាផ្លូវការនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ហើយប្រទេសជាសមាជិក UNWTO នឹងប្រារព្ធទិវានេះតាមពេលវេលា និងកម្មវិធីសមស្របក្នុងប្រទេសរៀងៗខ្លួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិផងដែរ។ ន័យដូចខាងលើ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានី និងដើម្បីអបអរសាទរប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ហើយក្រសួងទេសចរណ៍បានរចនាផ្ទាំងរូបភាពផ្សព្វផ្សាយជា(Poster)អមជាមួយរូបភាពតំបន់គោលដៅទាក់ទាញទេសចរណ៍កម្ពុជា។ ក្នុងន័យនេះក្រសួងទេសចរណ៍ក៏បានអញ្ជើញមន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្ថាប័នឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៏ សណ្ឋាគារ ភោជនីយដ្ឋាន សាលាបណ្តុះបណ្តាលវិជ្ជាជិវៈទេសចរណ៍ និងដៃគូពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ចូលរួមប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ឱ្យបានច្រើនកុះករ និងទាក់ទងក្រសួងយកផ្ទាំងរូបភាព ជា(Poster) ផ្សព្វផ្សាយឲ្យបានផុសផុលថែមទៀតផង៕

Footer ads TVK