Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយលោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាងទូរទស្សន៍ ខេត្តយូណាន នៃប្រទេសចិន

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយលោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាងទូរទស្សន៍ ខេត្តយូណាន នៃប្រទេសចិន

 

ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាងទូរទស្សន៍ ខេត្តយូណាន នៃប្រទេសចិន ដោយក្នុងឱកាសនោះ ខាងយូណាន បានលើកឡើងពីគម្រោងការងារសំខាន់ៗមួយចំនួន ដែលត្រូវបន្តធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា ជាពិសេសជាមួយ ទូរទស្សន៍ជាតិកម្ពុជា ។

ក្នុងរយៈពេលកន្លងមកនេះ ទូរទស្សន៍ខេត្តយូណាន ចង់ធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន លើគម្រោងការថតផ្សាយ ទូរទស្សន៍ប្រភេទ HD 4K HK សម្រាប់កម្មវិធីកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ

ជាមួយនេះ ខាងទូរទស្សន៍យូណាន ប្រទេចិនក៏មានគម្រោងកិច្ចសហការជាមួយ ក្រសួង ព័ត៌មាន ក្នុងវិស័យផ្សព្វផ្សាយគម្រោងប្រព័ន្ធ 5G គម្រោងប្រព័ន្ធ OTT គម្រោងសាងសង់អគារមជ្ឈមណ្ឌលព័ត៌មានមេគង្គ-ឡានឆាង និងគម្រោងថ្នាលទូរទស្សន៍ជាតិ។

លោក ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល បានសំដែងនូវការអរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានគាំទ្រ និងធ្វើកិច្ចសហការល្អ ដើម្បីអាចអោយក្រុមហ៊ុន ដំណើរការងារបានដោយរលូន តាំងពីដើម រហូតមកដល់បច្ចុប្បន្ននេះ ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក HUANG JIANG បានគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ក្នុងឱកាសថ្ងៃខួប កំណើតគម្រប់៧០ ឈានចូល៧១ ឆ្នាំ,សូមមានសុខភាពល្អរឹងមាំ ដើម្បីបន្តបំពេញកិច្ចការងារបំរើអោយវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកាន់តែរីកចំរើនថែមទៀត។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហការល្អ ជាមួយ ក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងទូរទស្សន៍ ខេត្តយូណាន ដើម្បីទទួលបានជោគជ័យថ្មីៗ បន្តទៀតក្នុងកិច្ចការអាជីវកម្មប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា ៕

Footer ads TVK