Fix Banner Stand
Fix Banner Stand
Footer ads TVK

លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy ចូលរួមរំលែកទុក្ខជាមួយរាជវង្សានុវង្ស និង ប្រជាជាតិអង់គ្លេស

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានផ្តល់កិត្តិយសដល់ការចងចាំថ្វាយចំពោះព្រះមហាក្សត្រិយានី Elizabeth ទី II របស់ចក្រភពអង់គ្លេស។ លោក Zelenskyy បានបានទៅចូលរួមចែករំលែកទុក្ខនៅគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅប្រទេសអ៊ុយក្រែន ដោយបានដាក់កម្រងផ្កាថ្វាយព្រះមហាក្សត្រិយានី និងបានសរសេរសាររំលែកទុក្ខនៅក្នុងសៀវភៅផងដែរ។ ក្នុងអត្ថន័យថា “ក្នុងនាមប្រជាជនអ៊ុយក្រែន និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះការយាងសោយព្រះពិរាល័យរបស់ព្រះមហាក្សត្រីយានី Elizabeth ទី II។ ជនរួមជាតិអ៊ុយក្រែនទាំងបុរស និងស្ត្រី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះជាមួយចក្រភពអង់គ្លេស ប្រជាជាតិអអ់គ្លេសនៅគ្រប់មជ្ឈដ្ឋាន។ យើងខ្ញុំនឹងចងចាំនូវព្រះរាជសកម្មភាព និង បេះដូងមនុស្សធម៌ដ៏មហិមារបស់ព្រះមហាក្សត្រិយានីរបស់ចក្រភពអង់គ្លេស ព្រមទាំងព្រះរាជបេសកម្មភាពបម្រើជាតិ បម្រើប្រជាជនដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ទ្រង់ចំពោះប្រជាជនរបស់ទ្រង់នឹងជារៀងរហូតទៅ៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK