Fix Banner Stand
Fix Banner Stand
Footer ads TVK

អគ្គលេខាធិការអង្គការ WHO បញ្ជាក់ថាផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន បាននឹងកំពុងជះឥទ្ធិលលើបញ្ហាសុខភាពសាធារណៈ

អគ្គនាយកអង្គការសុខភាពពិភពលោកបានបញ្ជាក់ថាសង្គ្រាមរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន “កំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនអ៊ុយក្រែន”។ លោក Tedros Adhanom Ghebreyesus បានថ្លែងបែបនេះពីគណៈកម្មាធិការតំបន់ទី 72 របស់អង្គការសុខភាពពិភពលោកសម្រាប់តំបន់អឺរ៉ុបនៅទីក្រុង Tel Aviv លោក Tedros Adhanom Ghebreyesus បានបន្ថែមថា WHO កំពុងមើលឃើញពីការកើនឡើងនៃករណីឆ្លងនៃវីរុស COVID-19 នៅក្នុងប្រទេសអ៊ុយក្រែន” ដោយបានព្រមានថាមន្ទីរពេទ្យក្នុងប្រទេសអ៊ុយក្រែនកំពុងខិតទៅរកពាក្យ ថា ” សមត្ថភាពមានកម្រិតហើយសម្រាប់ពួកគេ” ។ មិនតែប៉ុណ្ណោះលោកបានព្រមានថា “ជាមួយនឹងស្ថានភាពអាកាសធាតុត្រជាក់កាន់តែខិតជិតចូលមកដល់សម្រាប់តំបន់នៅអឌ្ឍគោលខាងជើង វាគឺជាហេតុផលចំបងដែលមនុស្សគ្រប់គ្នារំពឹងថាជាការង្ករឱកាសងាយស្រួលករណីឆ្លងនិងករណីស្លាប់។ កាលពីថ្ងៃពុធសប្តាហ៍មុនអង្គការសុខភាពពិភពលោកធ្លាប់បាននិយាយថាចំនួនករណីឆ្លងមេរោគថ្មីបានធ្លាក់ចុះនៅគ្រប់ទីកន្លែងក្នុងពិភពលោកកាលពីសប្តាហ៍មុនប្រហែល12%។ ហើយពេលនេះអគ្គនាយកអង្គការ WHO បាននិយាយថា ទោះបីជាចំនួនអ្នកស្លាប់ប្រចាំសប្តាហ៍បានធ្លាក់ចុះជាង80% ចាប់តាំងពីខែកុម្ភៈមកក៏ដោយ ក៏នៅតែមានមនុស្សម្នាក់នៅតែស្លាប់ដោយឆ្លង COVID-19 រៀងរាល់44 វិនាទីម្តងដែរ ហើយលោកករណីស្លាប់ភាគច្រើនគឺមិនអាចជៀសរួចទេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK