Fix Banner Stand
Fix Banner Stand
Footer ads TVK

កម្ពុជា វៀតណាម ឡាវ ធ្វើលំហាត់សមជួយសង្រ្គោះប្រជាជនដោយគ្រោះធម្មជាតិរួមគ្នា ដើម្បីពង្រឹងសមត្ថភាព និង គុណភាព

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានឲ្យដឹងថាក្រសួងការពារជាតិកម្ពុជា សាធារណៈសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចាប់ផ្តើមធ្វើលំហាត់សមរួមគ្នា ក្នុងកិច្ចការងារស្វែងរក និងជួយសង្គ្រោះមនុស្សនៅទីក្រុងវៀងច័ន្ទ រដ្ឋធានីនៃប្រសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ យោងតាមទីភ្នាក់ងារសារព័ត៌មានដដែលបានឲ្យដឹងថានេះគឺជាធ្វើលំហាត់សមរួមគ្នាជាលើកដំបូងដែលរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរួមគ្នាក្រោយពីបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិក្នុងរបស់ប្រទេសទាំងបីនៅទីក្រុងហាណូយក្នុងឆ្នាំ2019កន្លងទៅ។ ការធ្វើលំហាត់សមរួមគ្នានេះនឹងត្រូវដំណើរការរហូតដល់ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ២០២២។ ថ្លែងសុន្ទរកថាបើក នាឱកាសដែរ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោកឧត្តមសេនីយ៍ឯក Chanthong Sonate បាននិយាយថាប្រមុខរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងបីបានផ្តល់អាទិភាពដល់ការការពារនិងការឆ្លើយតបទៅនឹងការគំរាមកំហែងដោយគ្រោះមហន្តរាយធម្មជាតិ និងបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឧទាហរណ៍ដូចជាគ្រោះទឹកជំនន់ ព្យុះ ស៊ូណាមិ ការរញ្ជួយដី ការរអិលបាក់ដី គ្រោះរាំងស្ងួត និងគ្រោះធម្មជាតិផ្សេងៗទៀត។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ឯកក៏បានលើកឡើងពីសារៈសំខាន់នៃលំហាត់សមនេះ ដោយកត់សម្គាល់ថា វាមិនត្រឹមតែផ្តោតលើគោលបំណងពង្រឹងសមត្ថភាព និងជំនាញក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិគ្រប់កាលៈទេសៈប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់ឱកាសសម្រាប់ភាគីប្រទេសទាំងបីបង្កើនបទពិសោធន៍ និងការផ្លាស់ប្តូរវប្បធម៌ រួមចំណែកពង្រឹងសាមគ្គីភាព និង ទំនុកចិត្តរឹងមាំជាមួយគ្នាផងដេរ។ សូមបញ្ជាក់ថាលំហាត់សមរួមគ្នានេះ មានមន្ត្រីយោធាចូលរួមជិត500នាក់មកពីប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ បានប្រមូលផ្តុំគ្នាសម្រាប់សមយុទ្ធដែលផ្តោតលើការស្វែងរកនិងជួយសង្គ្រោះនៅតំបន់ដែលរងគ្រោះដោយទឹកជំនន់ និងការរអិលបាក់ដី និងហេតុការណ៍ដួលរលំអគារ និងឧប្បទ្ទវហេតុសាយភាពសារធាតុគីមី ពុលជាដើម៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK