Fix Banner Stand
Fix Banner Stand
Footer ads TVK

ក្រុមមជម្រើសជាតិបាល់ទះក្នុងសាលផ្នែកបុរសកម្ពុជានឹងប្រកួតមិត្តភាព-អន្ដរជាតិជាច្រើនដើម្បី ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

តាមការបង្ហើបរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកាលពីថ្មីៗនេះ សហព័ន្ធកីឡាកបាល់ទះកម្ពុជា គ្រោងនឹងរៀបចំឱ្យមានការប្រកួតមិត្តបាល់ទះរវាងក្រុមជម្រើសជាតិបាល់ទះផ្នែកបុរសកម្ពុជាជាមួយក្រុមជម្រើសជាតិសិង្ហបុរីក្នុងពេលខាងមុខ ។
ការរៀបចំឱ្យក្រុមជម្រើសជាតិបាល់ទះកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរីនេះដែរ ធ្វើឡើងដើម្បីអបអរសាទរពិធីបើកព្រឹត្តិការណ៍ការប្រកួតលីគបាល់ទះដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២២។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានឱ្យដឹងទៀតថាភាគីសិង្ហបុរីក៏បានឯកភាពតាមការអញ្ជើញរបស់កម្ពុជា ក្នុងការបញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួនមកប្រកួតមិត្តភាពជាមួយម្ចាស់ផ្ទះកម្ពុជា ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះដែរ។ មិនតែប៉ុណ្ណោះសហព័ន្ធក៏មានគម្រោងបញ្ជូនក្រុមបាល់ទះកម្ពុជា ចេញទៅប្រកួតមិត្តភាពជាមួយបណ្ដាប្រទេសផ្សេងៗដូចជា វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឬឥណ្ឌូនេស៊ីជាដើម ។ពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រីគឺជាពានរង្វាន់ធំ និងអស្ចារ្យ ដែលសហព័ន្ធបានប្ដេជ្ញាខិតខំរៀបចំឲ្យខានតែបាន ដើម្បីសម្រួចដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
តាមការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធដដែល ចំពោះលីគបាល់ទះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងស្នើសុំគោលការណ៍ដើម្បីរៀបចំការប្រកួតនាពាក់កណ្ដាលខែតុលាខាងមុខនេះ ក្លិបចូលរួមគឺមាន ៨ក្រុមជាបេក្ខភាពមកពីពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឆ្នាំ២០២២ កាលពីថ្មីៗ ព្រមទាំងក្លិបកម្រិត A ផ្សេងៗទៀតដែលមានធនធានកីឡាករល្អៗ ក៏សហព័ន្ធបើកទ្វារឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនេះដែរ ៕

 

Footer ads TVK