Fix Banner Stand
Fix Banner Stand
Footer ads TVK

សម្តេចប្រមុខរដ្ឋស្តីទីអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះហាក្សត្រីយានីអេលីហ្សាបេតទី២

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធព្រះមហាស្សត្រិយានីអេលីហ្សាបេតទី២នៃចក្រភពអង់គ្លេស ដែលបានសោយព្រះទិវង្គត កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្សា នៅស្ថានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងនាមប្រជាជនកម្ពុជា ព្រមទាំងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រមុខរដ្ឋស្តីទីបានចូលរំលែកមរណៈទុក្ខជាមួយព្រះញាតិវង្សានុវង្ស សភា រាជរដ្ឋាភិបាល ប្រជាជននៃចក្រភពអង់គ្លេស ដោយសេចក្តីក្រៀមក្រំ ក្តុកក្តួល សោកស្តាយជាទីបំផុត ចំពោះការយាងចូលទិវង្គតនៃព្រះមហាក្សត្រិយានីអេលីហ្សាបេតទី២នៃចក្រភពអង់គ្លេស។ ជាមួយគ្នានេះដែលប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនជាច្រើននៅក្នុងពិភពលោក ចងចាំជានិច្ចនិរន្តរ៍ចំពោះព្រះរាជវិរភាពរបស់ព្រះមហាក្សត្រិយានីអេលីហ្សាបេតទី២ ដែលបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ចូលរួមដល់បុព្វហេតុ សន្តិភាព សេរីភាព វិបុលភាព សេចក្តីថ្លៃថ្នូរ សុភមង្គល និងសមភាពសម្រាប់មនុស្សជាតិ។

ប្រភព៖នាយកដ្ឋានព័ត៌មាន

Footer ads TVK