Fix Banner Stand
Fix Banner Stand
Footer ads TVK

មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ ខែសីហា ឆ្នាំ២០២២

ខេត្តបាត់ដំបង÷ថ្ងៃចន្ទ ២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិ ភាគទី៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ ខែសីហា ឆ្នាំ២០២២ និងដាក់ ចេញទិសដៅបន្ត ដែលមានការអញ្ជើញចូលរួមពី មេ បញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយ នាយរងការិយាល័យចំណុះទាំង១៩ នាយកសាលាពល ទាហានទី៥ នាយក មន្ទីរពេទ្យយោធភូមិភាគទី៥ មន្ទីរ ពេទ្យសំពៅលូន មេបញ្ជាការ៥វរសេនាតូច ចំណុះយោធ ភូមិភាគទី៥ មេបញ្ជាការ កងការពារព្រំដែនលេខ ៥០១ ៥០២,៥០៣,៥០៤មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ពោធិ៍សាត់ បាត់ដំបង  បន្ទាយមានជ័យ ប៉ៃលិននិងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ៥២ ៥៣។

ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មានប្រសាសន៍បូកសរុបវាយតម្លៃ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់បណ្តាជំនាញ និងអង្គភាពចំណុះ ដែលសម្រេចបានការងារល្អប្រសើរ រយៈពេលមួយខែកន្លងមកនេះ ដែលបញ្ជាក់អោយឃើញពីការសហការគ្នាដោយរលូន និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អ។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់ថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចដើម្បីទទួលបានលទ្ធផលល្អ ត្រៀមឯកកសារសិក្ខាសាលាប្រវិត្តសាស្រ្តយោធា  ត្រៀមលក្ខណទាំងកម្លាំង និងសម្ភារ បច្ចេកទេស ចុះជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ បន្តតាមដានសភាពការណ៍ទឹកជំនន់ បន្តជំរុញការងារអប់រំចិត្តសាស្រ្ត  បន្តហ្វឹកហ្វឺនប្រចាំសប្តាហ៍ដល់ នាយ ទាហាន នាយទាហានរង ពលទាហាន បន្តតាមដាននិងត្រួតពិនិត្យបញ្ហាគ្រឿងញៀន  និង បន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕

 

Footer ads TVK