Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្ដម តូច ប៉ូលីវ៉ា អញ្ជើញដឹកនាំប្រតិភូខេត្ត ស្វាយរៀងទស្សនាព្រះវិហារ ដែលមានវ័យចំណាស់មួយកន្លែងនៅក្នុងខេត្តវិញឡុង

វៀតណាម÷ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញដឹកនាំប្រតិភូខេត្តស្វាយរៀង ទៅទស្សនាព្រះវិហារ ដែលមានវ័យចំណាស់មួយកន្លែងនៅក្នុងខេត្តវិញឡុង(Vinh Long) និងបានទៅភូមិផ្កា នៅទីក្រុងសាដែក(Sa Dec) ខេត្តដុងថាប់(Dong Thap) នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅរសៀលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២២។

បន្ទាប់មក ឯកឧត្ដមអភិបាលរងខេត្ត បានដឹកនាំប្រតិភូជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិស្សិតនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យគីវឡុង និងសាកលវិទ្យាល័យកាន់ថឺ ចំនួន ១៧នាក់ ក្នុងនោះនិស្សិតជាប់អាហារូបករណ៍មកពីខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។

ឯកឧត្ដមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដមអភិបាលខេត្តស្វាយរៀង មកជូនដល់និស្សិតដែលកំពុងបន្ដកាេសិក្សានៅសាកលវិទ្យាល័យទាំង២ បានចូលរួមអបអរសាទរ និងលើកជម្រុញលើកទឹកចិត្តដល់និស្សិតកម្ពុជាត្រូវយកចិត្តទុកដាក់ពង្រឹងការខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះវិជ្ជា ដើម្បីក្លាយទៅជាធនធានមនុស្សពូកែមួយរូបទៅថ្ងៃអនាគត៕

 

Footer ads TVK