Fix Banner Stand
Fix Banner Stand
Footer ads TVK

ព្រះមហាក្រត្រី Elizabeth ទី IIជាព្រះមហាក្សត្រីដែលសោយរាជ្យយូរបំផុតក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស

ព្រះបរមរាជវាំង Buckingham បានជូនដំណឹងអំពីការយាងសោយព្រះពិរាល័យរបស់ព្រះមហាក្សត្រី Elizabeth ទី II ដែលជាព្រះមហាក្សត្រីដែលសោយរាជ្យយូរបំផុតក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស ក្នុងព្រះជន្ម៩៦ព្រះវស្សា។ ព្រះមហាក្សត្រី Elizabeth ទី II បានយាងសោយព្រះពិរាល័យដោយសភាពស្ងប់ស្ងាត់និងសន្តិភាពនៅក្នុងរដ្ឋធានី Balmoral ប្រទេសស្កុតឡេនកាលពីរសៀលថ្ងៃព្រហស្បតិ៍(ម៉ោងនៅអង់គ្លេស)។ ស្ថិតក្នុងដំណើរយាងសោយព្រះពិរាល័យនេះដែរគឹមានព្រះរាជវត្តមានព្រះរាជបុត្រារបស់ព្រះមហាក្សត្រីគឺព្រះអម្ចាស់ Charles ព្រះជន្ម៧៣វស្សា ដែលនឹងក្លាយជាព្រះមហាក្សត្រថ្មីរបស់ចក្រភពអង់គ្លេស។នៅក្នុងសេចក្តីថ្លែងការណ៍ពីព្រះបរមរាជវាំងបន្ទាប់ពីការសោយព្រះពិរាល័យរបស់ព្រះមហាក្សត្រីគឺជាដំណឹងដ៏ក្រៀមក្រំរកទីបំផុតគ្មានសម្រាប់ព្រះរាជវង្សានុវង្ស និងប្រជាជាតិទាំងមូល ដោយបានប្រកាសឲ្យមានការកាន់ទុក្ខថ្វាយព្រះមហាក្សត្រី Elizabeth ទី II នៅជុំវិញចក្រភពអង់គ្លេសនិងទូទាំងពិភពលោក។
សូមបញ្ជាក់ថាព្រះមហាក្រត្រី Elizabeth ទី II បានក្លាយជាព្រះមហាក្សត្រីនៃចក្រភពអង់គ្លេសចាប់ពីថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 1952 រហូតដល់ថ្ងៃសោយព្រះពិរាល័យ 8 ខែកញ្ញាឆ្នាំ 2022 ចំនួនជិត៧ទស្សវត្សរ៍ គឺ ៦៨ឆ្នាំ។ ព្រះមហាក្រត្រី Elizabeth ទី IIប្រសូតនៅថ្ងៃទី 21 ខែមេសា ឆ្នាំ 1926 នៅវិមាន Bruton ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ព្រះនាមពេញគឺ Elizabeth Alexandra Mary Windsor
ព្រះស្វាមីព្រះនាម ព្រះអង្គម្ចាស់ Philip នៃព្រះរាជដំណាក់ Edinburgh បានយាងសោយព្រះទីវង្គត ក្នុងឆ្នាំ 2021
មានបុត្រចំនួន៤ព្រះអង្គ៖ គឺព្រះអម្វាស់ Charles ទី III, ព្រះអង្គម្ចាស់ Andrew នៃទីក្រុង York, ព្រះនាងម្ចាស់ Anne និង ព្រះអង្គម្ចាស់ Edward នៃទីក្រុង Earl of Wessex
មានព្រះនត្តា៖ ព្រះអង្គម្ចាស់ Harry ព្រះអង្គម្ចាស់ William និងជាច្រើនព្រះអង្គទៀត
ព្រះមាក្សត្រី Elizabeth ទី IIមានព្រះអនុជ៖ ព្រះនាងម្ចាស់ Margaret ប្រចាំនៅវិមាន Snowdon ។ រូបភាពវីដេអូដ៏កម្រមួយក្នុងឆ្នាំ 1968 នៅពេលដែលព្រះមហាក្សត្រី Elizabeth ទី II និងព្រះស្វាមីព្រះអង្គម្ចាស់ Philip បានយាងទតការប្រកួតបាល់ទាត់នៅទីក្រុង Rio de Janeiro នឹងបានជួបផ្ទាល់ជាមួយនឹងកីឡាករ Pele ដែលត្រូវបានគេហៅឈ្មោះថា “ស្តេចបាល់ទាត់” ឬ “The King of football” ដែលធ្វើឲ្យលោក Pele មានការរញ្ជួលចិត្តនិង សរសេរសារយ៉ាងខ្លីថា៖ “This legacy will last forever” ៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK