Fix Banner Stand
Fix Banner Stand
Footer ads TVK

ទីក្រុងសៀងហៃកំពុងព្យាយាមបញ្ចប់ការសាងសង់ផ្លូវរថភ្លើងក្រោមបាតទន្លេ Huangpu ដែលជាគម្រោងដ៏ធំប្រចាំឆ្នាំ២០២២

ក្រុមវិស្វកររបស់ក្រុមការងារ Shanghai Airport Express បានត្រៀមខ្លួនរួចរាល់សម្រាប់ការកសាងបញ្ចប់ផ្លូវរូងក្រោមទន្លេ Huangpu ដែលជាគម្រោងសាងសង់ទីក្រុងដ៏ធំមួយរបស់ទីក្រុងសៀងហៃដែលកំពុងធ្វើការយ៉ាងស្វិតស្វាញក្នុងការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ជាមួយនឹងអាកាសយានដ្ឋានមុនដំណាច់ខែនេះ។ បច្ចុប្បន្នគម្រោងនេះកំពុងដំណើរការប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងឆាប់រហ័សដើម្បីធានាឲ្យបាននូវការសម្រេចតាមគោលដៅសាងសង់ប្រចាំឆ្នាំមុនពេលដំណាច់ឆ្នាំដូចគ្នាដែរ។ នេះគឺជាគម្រោងទី5នៃខ្សែសង្វាក់ទំនាក់ទំនងពីអាកាសយានដ្ឋានជាមួយនឹងផ្លូវរូងក្រោមទន្លេដែលចេញពីស្ថានីយ៍ Huajing ទៅស្ថានីយ៍ South Sanlin ។ ផ្លូវរូងក្រោមទន្លេនេះមានប្រវែងសរុប 4.28 គីឡូម៉ែត្រ ដែលជាផ្នែកឆ្លងកាត់បាតទន្លេមានប្រវែង 1.1 គីឡូម៉ែត្រ ជាមួយនឹងផ្លូវរូងក្រោមដីដ៏ធំមានផ្ទៃមុខកាត់ជាង14ម៉ែត្រ ដែលគ្របដណ្ដប់ដោយដីទន់ និងប្រភេទដីខ្សាច់។ ដោយសារបរិយាកាសភូមិសាស្ត្រ និងអគារជាច្រើននៅផ្នែកខាងលើបង្ករទៅជាភាពលំបាកក្នុងការសាងសង់សម្រាប់ក្រុមវិស្វករ។ សូមបញ្ជាក់ថាផ្លូវរូងក្រោមទន្លេ Huangpu ដែលមានផ្ទៃមុខកាត់14ម៉ែត្រនេះ នឹងត្រូវប្រសិទ្ធិនាមថា “Qiyue” គិតមកដល់ពេលនេះពួកគេបានបញ្ចប់ការដំឡើងគ្រឿងបន្លាស់ផ្សេងៗនិងគ្រោងបញ្ចប់ការសាងសង់ដាក់ឲ្យដំណើការប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK