Fix Banner Stand
Fix Banner Stand
Footer ads TVK

តើអ្វីទៅជាជំងឺច្រាលឡើងជាតិអាស៊ីត?

ជាធម្មតា ជាតិអាស៊ីតក្នុងក្រពះបានច្រាល់ឡើងមកបំពង់អាហារក្នុងរយៈពេលខ្លីប្រហែលជា ៦ ទៅ ៧ ដងក្នុងមួយថ្ងៃ តែបើជាតិអាស៊ីតច្រាល់ឡើងមកច្រើនជាងនេះ គឺជាសញ្ញាប្រាប់ថាអ្នកកំពុងតែកើតជំងឺច្រាល់ឡើងជាតិអាស៊ីតហើយ។ យោងតាមប្រភពនៅលើប្រព័ន្ធអ៊ីធើណែតបានឲ្យដឹងថានៅក្នុងខ្លួនរបស់មនុស្សយើងមានសាច់ដុំធូរ ដែលសាច់ដុំមួយប្រភេទនេះមានមុខងារពិសេសក្នុងការបិទភ្ជិតរវាងបំពង់អាហារ និងក្រពះ ដើម្បីកុំឱ្យអាស៊ីតក្នុងក្រពះច្រាលចេញមកក្រៅបាន វានឹងបណ្ដាលឱ្យជាតិអាស៊ីតក្នុងក្រពះហូរចូលទៅក្នុងបំពង់អាហារច្រើនខុសប្រក្រតី បង្កទៅជាជំងឺមួយប្រភេទហៅថា «ច្រាលជាតិអាស៊ីត»។ មូលហេតុដែលធ្វើឱ្យសាច់ដុំធូរ អាចបណ្ដាលមកពីកត្តាអាយុច្រើនចាប់ពី៤០ឆ្នាំ ការទទួលទានជាតិកាហ្វេ និងផឹកស្រាច្រើនលើសកម្រិតនៅក្នុងខ្លួន និងការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំសម្រាប់អ្នកជំងឺលើសឈាម និងថ្នាំផ្សេងៗជាដើម។ រោគសញ្ញាច្បាស់លាស់ ដែលអាចបញ្ជាក់ថា អ្នកកំពុងតែកើតជំងឺច្រាលជាតិអាស៊ីត គឺភើ មកក្រៅមានក្លិនជូរដូចទឹកខ្មេះ និងមានសភាពក្តៅពីចុងដង្ហើមមកដល់បំពង់ក។ ទន្ទឹមនឹងនេះដែរក៏លេចចេញនូវរោគសញ្ញាពុំសូវច្បាស់លាស់ផ្សេងៗទៀតផងដែរដូចជាចុកឆ្អល់ពោះ មានអារម្មណ៍ថាក្រពះរំលាយអាហារមិនបានល្អតឹងពោះក្រោយពេលទទួលទានចំណីអាហារមានអាការៈក្រហាយពោះ និងអាចមានស្លេស្ម៍នៅជាប់នឹងបំពង់កជាដើម។ ជាធម្មតា ការធ្វើរោគវិនិច្ឆ័យជំងឺច្រាលឡើងជាតិអាស៊ីត ធ្វើឡើងបន្ទាប់ពីអ្នកជំងឺចេញនូវរោគសញ្ញាច្បាស់លាស់។ ដោយឡែកក្នុងករណីដែលរោគសញ្ញាពុំសូវច្បាស់លាស់ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យអ្នកជំងឺបាន ដោយផ្អែកលើអាយុចាប់ពី៤០ឆ្នាំឡើងទៅ និងប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ ឬកើតបញ្ហាទាក់ទងនឹងក្រពះពោះវៀនជាដើម។ ផលវិបាកដែលបណ្ដាលមកពីការច្រាលឡើងជាតិអាស៊ីត រួមមាន គេងមិនលក់ គេងពិបាកដកដង្ហើម ឈ្លក់ ក្អក ក្តៅក្រហល់ក្រហាយពីដើមទ្រូងរហូតដល់បំពង់ក អាចមានស្លេស្ម៍នៅនឹងបំពង់កជាដើម។ ក្នុងករណីដែលការព្យាបាលយឺតយ៉ាវ ជំងឺនេះនឹងបង្កឱ្យមានហានិភ័យកាន់តែធ្ងន់ធ្ងរ ដោយចាប់ផ្ដើមពីការរលាកបំពង់អាហារ ទៅជាមហារីកបំពង់អាហារ។ ចំពោះការព្យាបាលជំងឺច្រាលឡើងជាតិអាស៊ីត មិនគួរបង្អង់ទុកយូរដែលនាំឱ្យជំងឺកាន់តែធ្ងន់ធ្ងរនោះទេ ផ្ទុយទៅវិញ បន្ទាប់ពីសង្ស័យថាខ្លួនកើតជំងឺនេះ សូមប្រញាប់រុះរាន់មកជួបជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជាសះស្បើយទាន់ពេលវេលា។ វិធីបង្ការឬ ការពារលោកអ្នកបានគឺ
-ត្រូវការពារកុំឱ្យឡើងទម្ងន់ឬធាត់ពេក ឬអាចបញ្ចុះទម្ងន់ប្រសិនបើអ្នកធាត់ជ្រុល
-បរិភោគចំណីអាហារក្នុងបរិមាណតិចតួចនៅពេលយប់
-បន្ថយការទទួលទានសាច់ និងបរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន
– បញ្ឈប់ការពិសាស្រា និងបារី ព្រមទាំងកាត់បន្ថយកាហ្វេ
– សូមពិសាអាហារពេលល្ងាច ឱ្យបាន៤ម៉ោងមុនពេលចូលគេង
– រាល់ការប្រើប្រាស់ឱសថពេទ្យ គួរប្រឹក្សាជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ ព្រោះឱសថខ្លះជះឥទ្ធិពលធ្វើឱ្យកើនជាតិអាស៊ីតក្នុងក្រពះ
– ហាត់ប្រាណជាប្រចាំ ដើម្បីបញ្ចេញជាតិពុល និងការពារការឡើងជាតិអាស៊ីត
– គេងដាក់ខ្នើយឱ្យខ្ពស់ជាងដងខ្លួនប្រមាណ ៣០ សង់ទីម៉ែត្រ
– បង្កើនការផឹកទឹកឱ្យបានច្រើន ព្រោះជាតិទឹកជួយបន្ថយកម្រិតជាតិអាស៊ីតក្នុងក្រពះដែលច្រាលឡើងមកបំពង់អាហារ និងយល់ល្អ អ្នកគួរតែផឹកទឹកនៅពេលពោះទទេរបន្ទាប់ពីក្រោកពីគេង ប្រមាណជា ១ ទៅ ២ កែវ ព្រោះនៅពេលដែលយើងគេងយប់ឡើង ជាតិអាស៊ីតក្នុងក្រពះឡើងមកច្រើន។ សូមជូនពរលោកអ្នកទទួលបាននូវសុខភាពល្អទាំងអស់គ្នា៕
សម្រួលអត្ថបទ៖ ផា សុខវណ្ណនីដា

Footer ads TVK