Fix Banner Stand
Fix Banner Stand
Footer ads TVK

មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធចង់ឱ្យមានការហាមឃាត់ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលើគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលមានឥទ្ធិពលទៅលើកុមារ និងយុវជន

ភ្នំពេញ៖   សមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងអង្គការជាតិនិងអន្តរជាតិ និងបណ្តាញយុវជននិងកុមារ បានទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកុមារ រួមទាំងការប៉ះពាល់លើសិទ្ធិរស់រានមានជីវិតនិងការអភិវឌ្ឍ សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ។ល។

ការលើកឡើងបែបនេះ ធ្វើនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ នៃគ្រឿងស្រវឹង ទៅលើកុមារ នៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២២នេះ។

លោកជំទាវខៀវ បូរីរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានមានប្រសាសន៍ថា  ទន្ទឹមនឹងភាពរីកចម្រើនក្នុងការលើកកម្ពស់និងការការពារសិទ្ធិកុមារ ក៏កុមារកម្ពុជាមួយចំនួននៅតែជួបបញ្ហាប្រឈមនូវឡើយដូចជាកុមារបោះបង់ការសិក្សាកុមារផ្លាស់ប្ដូរលំនៅ ទទួលរងអំពើហិង្សាលើកុមារការប្រើប្រាស់គ្រឿងញៀន កុមារខ្វះអាហារូបត្ថម្ភ កុមារដើរតាមម្តាយនៅពន្ធនាគារការរំលោភបំពានការកេងប្រវ័ញ្ចគ្រប់រូបភាពលើកុមារ ។ លោកជំទាវបន្តថា ការប្រើប្រាស់គ្រឿងស្រវឹង នឹងធ្វើឱ្យកុមារជួបបញ្ហារូបរាងកាយមិនធំធាត់ ផ្លូវចិត្ត ខ្សោយប្រាជ្ញាស្មារតី វង្វេងវង្វាន់អាចបង្កទៅជាវិកលចរិតគ្រោះថ្នាក់ចរាចរណ៍អំពើហិង្សា និងចលាចលក្នុងគ្រួសារ សង្គម និងខ្ជះខ្ជាយថវិកាយ៉ាងច្រើន។

លោកជំទាវបញ្ជាក់ថា ដើម្បីបង្ការ និងការពារកុមារដែលរងផលប៉ះពាល់ពីគ្រឿងស្រវឹងក្រសួងចំនួន០៣រួមមានក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំយុវជន កីឡា និង ក្រសួងសុខាភិបាលបាននិងកំពុងតែពិភាក្សាអំពីការដាក់កំណត់អាយុកុមារអប្បបរមាសម្រាប់ប្រើប្រាស់គ្រឿងស្រវឹងដែលមិនគ្រប់អាយុក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងក្នុងការអនុវត្តលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ជាតិ និងអន្តរជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ការប្រើប្រាស់គ្រឿងស្រវឹង ។

សមាជិកអង្គសិក្ខាសាលាបានលើកជាមតិសម្រាប់ធ្វើជាអនុសាសន៍នៃកិច្ចប្រជុំ ដូចតទៅ៖

១. ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលមានឥទ្ធិពលទៅលើកុមារ និងយុវជន២. កំណត់អាយុដែលអាចសេព ឬទិញគ្រឿងស្រវឹង ដើម្បីបង្ការកុំអោយមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យកុមារនិងយុវជនវ័យកេ្មង៣. កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង។ ការលក់និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតិនៅទីកន្លែងដែលមិនទាក់ទាញអោយមានការចាប់អារម្មណ៍របស់កុមារ និងឆ្ងាយពីកន្លែងប្រមូលម្តុំរបស់កុមារ។៤. ដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង ដើម្បីរារាំងកុំអោយមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុង  វ័យកុមារ និងកាត់បន្ថយហានីភ័យលើកុមារ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។៥. ក្រសួង ស្ថាប័នទទួលបន្ទុក គួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់កុមារ និងបង្ការកុមារកុំអោយទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង៕

Footer ads TVK