Fix Banner Stand
Fix Banner Stand
Footer ads TVK

រដ្ឋបាលខេត្ត​សៀមរាបសូមច្រានចោលការចោទប្រកាន់របស់លោក ខឹម វាសនា

រដ្ឋបាលខេត្តសូមច្រានចោលការចោទប្រកាន់របស់លោក ខឹម វាសនា ដែលបានបន្តផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយចោទប្រកាន់ថាមានការយកប្រាក់ចំនួន ១០ម៉ឺនទៅ២០ម៉ឺនរៀលសម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីទីតាំងប្រមូលផ្តុំទៅលំនៅឋាន និងមិនបានផ្តល់បាយទឹក។

រដ្ឋបាលខេត្តសៀមរាប សូមស្វាគមន៍ និងស្នើដល់ លោក ខឹម វាសនា និងបងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដូចការចោទប្រកាន់ សូមបង្ហាញភស្តុតាងដល់ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ដែលមានស្នាក់ការបណ្តោះអាសន្នមុខចម្ការម្រេច នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ឬ សាលាខេត្តសៀមរាប ឬ ទំនាក់ទំនងទូរស័ព្ទលេខ ០៧៨ ៨០០៩៨៨។

Footer ads TVK