Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម តូច ប៉ូលីវ៉ា ជួបសំណេះសំណាលជាមួយ ឯកឧត្ដម លឺ ក្វាងងើយ (LU QUANG NGOI) ប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

វៀតណាម÷ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញដឹកនាំប្រតិភូខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសម្ដែងការគួរសមជាមួយ ឯកឧត្ដម លឺ ក្វាងងើយ (LU QUANG NGOI) ប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រតិភូខេត្ត នៅសាលាខេត្តវិញឡុង។

ឯកឧត្ដមប្រធានគណៈប្រតិភូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក ឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត មកជូនដល់ ឯកឧត្ដមប្រធានគណៈកម្មាធិការ ប្រជាជនខេត្តវិញឡុងនិងប្រតិភូ។ ព្រមទាំងបានថ្លែងអំណរគុណដល់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ របស់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ក៏ដូចជាសាកលវិទ្យាល័យគីវឡុង និងបានថ្លែងអំណរគុណដល់ ឯកឧត្ដមប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុងដែល បានអនុញ្ញាតិអោយគណៈប្រតិភូខេត្តស្វាយរៀងជួបសំណេះសំណាល នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ 

បន្ថែមពីនេះ ឯកឧត្ដមអភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថាទៅថ្ងៃខាងមុខ សង្ឃឹមខេត្តទាំងពីរ ស្វាយរៀង-វិញឡុង និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូនភូមិផងជាប់គ្នារវាងប្រទេសជិតខាង ព្រមទាំងមានសាមគ្គីភាព មិត្តភាព ល្អរវាងគ្នានឹងគ្នា ឲ្យបានល្អប្រសើរបន្ថែមទៀត៕

 

Footer ads TVK