Fix Banner Stand
Fix Banner Stand
Footer ads TVK

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជាអញ្ជើញចូលជួបជូនពរ នឹងសុំអនុសាសន៍ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ខួប៧០ ឈានចូល៧១ ឆ្នាំ

នៅរសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយក ដ្ឋានទូរទស្សន៍ជាតិកម្ពុជា រួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការ បានអញ្ជើញចូលជួបជូនពរ នឹងសុំអនុសាសន៍ ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ខួប៧០ ឈានចូល៧១ ឆ្នាំ ដែលនឹងឈានចូលមកដល់ នៅថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឃឹម វុទ្ធី បានជម្រាបពីកិច្ចការងារមួយចំនួន បានធ្វេីក្នុងរយ: ពេលកន្លងមកនេះ និងផែនការសកម្មភាពការងារ ដែលគ្រោងធ្វេី នៅពេលខាងមុខ និងសូមគោរព ប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន សូម ឯកឧត្តម ទទួលបាន សុខភាពពេញបរិបូណ៌ ជន្មាយុយឺនយូរ កម្លាំង ខ្លាំងក្លា ប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីបន្ត អភិវឌ្ឍន៍ប្រទេសជាតិ និងវិស័យព័ត៌មានឲ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍ តរៀងទៅ ។

Footer ads TVK