Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមតូច ប៉ូលីវ៉ា ចូលរួមទស្សនកិច្ចសិក្សា និងប្រជុំពិភាក្សាអំពីការធ្វើកិច្ចសហប្រតិបត្តិការជាមួយជាមួយសាកលវិទ្យាល័យ គីវ ឡុង ខេត្តវិញឡុង

វៀតណាម÷នៅថ្ងៃពុធ-ព្រហស្បតិ៍ ទី៧-៨ ខែកញ្ញា ឆ្នាំ ២០២២នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្តបានអញ្ជើញ ដឹកនាំប្រតិភូខេត្តស្វាយរៀង នៃព្រះរាជាណា ចក្រកម្ពុជា ចូលរួមទស្សនកិច្ចសិក្សា និងកិច្ចប្រជុំពិភាក្សាអំពីការធ្វើកិច្ចសហប្រតិបត្តិការជាមួយជាមួយសាកលវិទ្យាល័យ គីវ ឡុង ខេត្តវិញឡុង Cuu Long University (Mekong University) នៃសាធារណៈរដ្ឋសង្គម និយមវៀតណាម លើវិស័យអប់រំ សុខាភិបាល បណ្ដុះ បណ្ដាលបច្ចេកទេស ដែលនិងផ្ដល់អាហារូបករណ៍ជូនដល់មន្រ្តីរាជការ សិស្ស និសិ្សតក្នុងខេត្តស្វាយរៀង មាន ឱកាសបានមកសិក្សានៅថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់វិស្វករ និងវគ្គសិក្សាជំនាញខ្លីៗ។

ក្នុងអំឡុងទស្សនកិច្ចសិក្សានេះ គណៈប្រតិភូខេត្ត ស្វាយរៀងបានអញ្ជើញពិនិត្យបច្ចេកទេសក្នុងការចិញ្ចឹមអន្ទង់ បច្ចេកទេសក្នុងការបណ្ដុះផ្សិត(និស្សិតកម្ពុជា) ការដាំដំណាំត្រសក់ផ្អែម ការគ្រប់គ្រងបណ្ដាញពន្លឺព្រះអាទិត្យបំលែងមកជាអគ្គិសនីសម្រាប់ផ្គត់ផ្គង់ និងប្រើប្រាស់ក្នុងសាកលវិទ្យាល័យនិងលក់ចេញមកក្រៅបន្ថែម។

ឯកឧត្ដមប្រធានគណៈប្រតិភូបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាកឯកឧត្ដមអភិបាលខេត្ត មកជូនដល់គណៈប្រតិភូសាកលវិទ្យាល័យគីវឡុង។ ទន្ទឹមនិងកិច្ចពិភាក្សានេះ គណៈប្រតិភូខេត្តស្វាយរៀង ពិតជាសប្បាយរីករាយក្នុងការស្វាគមន៍យ៉ាងកក់ក្ដៅ ការជួបសំណេះសំណាលរបស់សាកលវិទ្យាល័យគីវឡុង។ បន្ថែមពីនេះ ឯកឧត្ដមបានលើកឡើងអំពីបច្ចេកទេសនិមួយៗក្រោយពីបានទស្សនកិច្ចរួច សូមកោតសរសើរគំនិតស្រាវជ្រាវ គំនិតឆ្នៃប្រឌិត របស់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត ព្រមទាំងពិភាក្សាក្នុងធ្វើកិច្ចសហប្រតិបត្តិខាងមុខឲ្យបានទទួលបានជោគជ័យ៕

Footer ads TVK