Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រជាជនកម្ពុជាបានក្លាយទៅជាពលរដ្ឋឌីជីថលដោយមិនដឹងខ្លួនក្រោយការវិវឌ្ឍន៍នៃកម្មវិធីស្កេនកូដស្តង់ដាដែលដាក់ចេញដោយធនាគាជាតិកម្ពុជា

ប្រតិបត្តិការទូទាត់រហ័សនៅតាមធនាគាក្នុងប្រទេសកម្ពុជានាសម័យថ្មីនេះប្រៀបដូចជាការមានធនាគារក្នុងទូរសព្ទដៃដែលបានប្រែរក្លាយប្រជាពលរដ្ឋខ្មែរទៅជាពលរដ្ឋឌីជីថលដោយមិនដឹងខ្លួន! KH.QR គឺជាកូតស្តង់ដាររួម (EMV) ដែលត្រូវបានវិវឌ្ឍន៍ដោយធនាគារជាតិនៃកម្ពុជា ហើយវាអាចធ្វើឱ្យកម្មវិធីAPPក្នុងទូរស័ព្ទរបស់សមាជិកធនាគារ(បច្ចុប្បន្ន៣៧គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ) អាចស្កេន KH.QR និងធ្វើការទូទាត់ប្រាក់បានយ៉ាងងាស្រួល ដើម្បីចូលរួមគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ក្រោយរងឥទ្ធិពលនៃវិបត្តិវីរុសឆ្លងជាសកល ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នបានក្លាយជាពលរដ្ឋឌីជីថលដោយមិនដឹងខ្លួនពីបញ្ញើប្រាក់តាមមនុស្សទៅជាបញ្ញើតាមបណ្តារភ្នាក់ងារដាក់-ដកប្រាក់តាមបណ្តាសាខាធនាគារ និងមីក្រូហិរញ្ញវត្ថុ តាមម៉ាស៊ីនអេឡិចត្រូនិកហើយឈានដល់ការផ្ទេរ និងទូទាត់ប្រាក់លើប្រតិបត្តិការតាមទូរសព្ទដៃ ឬ Smart Phone ។ ទាំងនេះ ជាការវិវត្តនៃប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ដែលបង្កលក្ខណៈកាន់តែងាយស្រួល រហ័ស ចំណាយតិច ព្រមទាំងសុវត្ថិភាព ដោយទាំងស្ថាប័នរដ្ឋ និងឯកជនរួមគ្នាកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។ពេលនេះគឺជាពេលវេលាដែលសមស្របជាងពេលណាៗទាំងអស់ដែលមនុស្សគ្រប់គ្នាងាកមកប្រើប្រាស់ការទូទាត់ប្រាក់សម្រាប់ការចាយវាយលក់ទំនិញទិញដូរនានានៅក្នុងជីវភាពប្រចាំថ្ងៃតាមប្រព័ន្ធឌីជីថល ពោលគឺការចាយវាយតាមរយៈការស្កេន QR Code ឬតាម Mobile App ដោយមិនចាំបាច់ប៉ះពាល់ក្រដាសប្រាក់ ។ កន្លងមកអ្នកជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជាធ្លាប់បានលើកឡើងថាក្រដាសលុយក៏ជាភ្នាក់ងារចម្លងមេរោគកូវីដ-១៩ដែរ នៅពេលដែលលុយនោះបានប្រឡាក់នូវទឹកមាត់ចេញពីផ្លូវដង្ហើមរបស់អ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ ហើយក្រដាសលុយនោះត្រូវបានប៉ះពាល់បន្តៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ក្នុងការអនុវត្តគម្រោងសហហិរញ្ញប្បទានសម្រាប់ការស្ដារ និងជំរុញកំណើនវិស័យទេសចរណ៍ ក្នុងទំហំទឹកប្រាក់សរុប ១៥០លានដុល្លារ ខណៈដែលគម្រោងនេះ មានការចូលរួមផ្ដល់មូលនិធិ ៥០% ពីរាជ រដ្ឋាភិបាល និងតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម និង៥០% ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជនដែរ។យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ចំនួនទឹកប្រាក់សរុបនៃការទូទាត់រាយតាមប្រព័ន្ធអេឡិចត្រូនិកជាប្រាក់រៀល និងដុល្លារអាមេរិក បានកើនឡើង ៣៤,៥ភាគរយ ស្មើនឹង៣,៨ដងនៃផលិតផលក្នុងស្រុកសរុប ខណៈចំនួនគណនីកាបូបអេឡិចត្រូនិក ឬហៅជាភាសាអង់គ្លេស E-Wallet បានកើនឡើងដល់ ១៣,៦លានគណនី ដែលស្មើនឹងជាង៨០ភាគរយ នៃចំនួនប្រជាជនសរុប។ ក្នុងនោះធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជដ៏ធំជាងគេទី១ប្រចាំនៅកម្ពុជាថ្មីៗនេះបានសម្រេចដាក់ឲ្យដំណើរការនូវសេវាទូទាត់តាម KHQR Code ដែលជាគំនិតផ្ដួចផ្ដើមរបស់ថ្នាក់នាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីអនុញ្ញាតឲ្យមានការទូទាត់កាន់តែងាយស្រួលបំផុត ពិសេសអាចស្កែន QR Code ធនាគារផ្សេងៗ ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗក៏បាន។ មិនតែប៉ុណ្ណោះ ធនាគារអេស៊ីលីដានឹងពង្រីកបន្ថែមនូវការទូទាត់ឆ្លងដែននេះជាមួយនឹងប្រទេសអាស៊ានចំនួន២បន្ថែមទៀតរួមមានវៀតណាម និងឡាវ ក្រោយពីមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា៕

សម្រួលអត្ថបទ៖ ផា សុខវណ្ណនីដា

Footer ads TVK