Fix Banner Stand
Fix Banner Stand
Footer ads TVK

iPhone 14 ក្នុងតម្លៃមិនគួរឲ្យជឿនិងកាន់តែទំនើបជាងមុនក្រោយខកខានដោយសារវិបត្តិវីរុសឆ្លងជាសកល

ក្រុមហ៊ុន Apple បានបញ្ចេញទូរស័ព្ទ iPhone ជំនាន់ចុងក្រោយរបស់ខ្លួនមានទាំង Airpods និង Smart watches ដោយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ iPhone 14 មានកាមេរ៉ាល្អជាងមុន ដំណើរការលឿនជាងមុន និងថាមពលថ្មកាន់បានកាន់តែយូរជាងមុននៅក្នុងតួខ្លួនតែមួយ និងមានតម្លៃដូចគ្នាទៅនឹងម៉ូដែលកាលមុនៗ បើទោះបីជាសម្ពាធអតិផរណាដែលបានជំរុញឱ្យតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃបានកើនឡើងច្រើនក៏ដោយ ក៏ Apple បានសម្រេចចិត្តកំណត់តម្លៃយ៉ាងពេញចិត្តសម្រាប់អតិថិជនរបស់ខ្លួន នៅអំឡុងព្រឹត្តិការណ៍បើកបង្ហាញផលិតផលថ្មីដោយផ្ទាល់លើកដំបូងរបស់ក្រុមហ៊ុន Apple ក្នុងរយៈពេល 3 ឆ្នាំមកនេះ គួរឲ្យភ្ញាក់ផ្អើល។ អ្នកវិភាគស្មាតហ្វូនជាច្រើនបានទស្សន៍ទាយថា Apple នឹងប្រើយុទ្ធសាស្រ្តឱ្យអ្នកគាំទ្របង់ប្រាក់ 15% បន្ថែមទៀតដើម្បីជួយទូទាត់ថ្លៃដើមដែលបានកើនឡើងសម្រាប់សមាសធាតុផ្សំជាច្រើននៅក្នុងមូឌែលនេះ។ របកគំហើញជុំវិញទូរស័ព្ទ iPhone 14 ម៉ូដែលថ្មីរបស់ Apple ចុងក្រោយនេះគឺជាផ្នែកមួយដែលក្រុមហ៊ុនចូលរួមលើកទឹកចិត្តក្នុងទិវាពលកម្មអន្តរជាតិ ដែលក្រុមហ៊ុន Apple តែងតែរៀបចំជារៀងរាល់ឆ្នាំអស់រយៈពេលជាងមួយទសវត្សរ៍មកនេះ។ ព្រឹត្តិការណ៍តាំងបង្ហាញផលិតផលថ្មីនេះបានធ្វើឡើងនៅសាលា Cupertino ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅក្នុង រោងមហោស្រពរបស់ក្រុមហ៊ុនដែលមានឈ្មោះថា Steve Jobs ដែលជាឈ្មោះរបស់សហស្ថាបនិកក្រុមហ៊ុន Apple ផ្ទាល់តែម្តង។ នាយកប្រតិបត្តិក្រុមហ៊ុន Apple បច្ចុប្បន្ន លោក Tim Cook បានដើរចេញទៅលើឆាកក្នុងព្រឹត្តិការណ៍តាំងបង្ហាញនោះដោយបានបញ្ជារូបភាពវីដេអូឯកសារដែលផលិតទុកមុនអំឡុងពេព្រឹត្តិការណ៍មុនៗនៅមុនពេលមានជំងឺរាតត្បាត។ អស់ជាច្រើនឆ្នាំមកនេះភាពវិឌ្ឍន៍នៃទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ Apple ភាគច្រើនមានលក្ខណៈពិសេសបន្ថែមទៅលើមុខងារនៃគុណភាពកាមេរ៉ា និងគុណភាពអាយុកាលថ្ម ហើយកាន់តែម៉ូដែលថ្មីនៅឆ្នាំនេះក៏មិនមានករណីលើកលែងដែរចំណុចទាំងនោះដែរ គឺយកមករួមផ្សំគ្នាក្នុងម៉ូឌែលតែមួយ។ ជាចុងក្រោយ Apple បានបញ្ចេញតម្លៃទូរស័ព្ទ iPhone 14 ស្តង់ដារនឹងចាប់ផ្តើមពី 799 ដុល្លារអាម៉េរិក iPhone 14 Pro Max ដ៏ប្រណីតនឹងមានតម្លៃចាប់ពី 1099 ដុល្លារអាម៉េរិក៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK