Fix Banner Stand
Fix Banner Stand
Footer ads TVK

គណៈកម្មការរៀបចំព្រះរាជកម្មវិធី ១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ

គណៈកម្មការរៀបចំព្រះរាជកម្មវិធី ១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ពិសេសដោយមានការទទួលនូវព្រះលិខិតរបស់ សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី តំណាងមូលនិធិមុទិតា និងទទួលបានលិខិតជម្រាបជូនពី សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដើម្បីពិនិត្យនិងសហការរៀបចំព្រះរាជកម្មវិធីឲ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ និងជោគជ័យបំផុត។

នៅក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញ និងលើកឡើងដោយ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្ដីអំពីព្រះរាជកម្មវិធី ១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ ក្នុងនោះមានការផ្ដួចផ្ដើមនិងសហការពីមូលនិធិមុទិតា សហភាពសហព័ន្ធយុវជនកម្ពុជា ហើយក្រៅពីព្រះរាជកម្មវិធីសម្ដែងទស្សនីយភាពស្នាព្រះហស្ថព្រះរាជនិពន្ធ និងការតាំងពិព័រណ៌ព្រះឆាយាលក្ខណ៍ព្រះរាជសកម្មភាព ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅក្នុងពេលរាត្រី។ គណៈកម្មការព្រះរាជកម្មវិធីគ្រោងនឹងមានរៀបចំជាព្រះរាជពិធីសាសនាមួយបន្ថែមទៀត ដើម្បីឧទ្ទិសមហាព្រះរាជកុសលថ្វាយ ព្រះបរមរាជវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះរាជកម្មវិធីរាប់បាត្រ ថ្វាយ និងប្រគេន សម្ដេចព្រះសង្ឃ ព្រះរាជាគណៈគ្រប់ឋានានុក្រមទាំងពីរគណៈសរុបចំនួន ១០១ អង្គ ស្ថិតនៅខាងមុខព្រះមណ្ឌលព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ ខាងកើតសួនវិមានឯករាជ្យ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ។

Footer ads TVK