Fix Banner Stand
Fix Banner Stand
Footer ads TVK

Napoli បំបាក់ហង្សក្រហម Liverpool ខណៈ Barca លត់ក្រុម Plzen យ៉ាងចាស់ដៃ

ហង្សក្រហម Liverpool បានប្រកួតចាញ់ស្ពឹកមុខក្នុងការប្រកួតដំបូងរបស់ខ្លួននៅ UEFA Champions League ដោយចាញ់ ក្រុមមកពីអ៊ីតាលី Napoli ៤ ទល់១។
ក្រុមហង្សក្រហមត្រូវបាន Napoli នាំមុខ ៣ទល់០ មុនក្នុងវគ្គទី១ និងរកបាន ១គ្រាប់វិញនៅនាទី៤៩ ដោយកីឡាករ Luis Dias។
ដោយឡែកក្រុមអ្នកមានបុណ្យ Barcelona បានឈ្នះក្រុមមកពីសាធារណរដ្ឋឆែក Viktoria Plzen ៥ទល់នឹង១ ហើយ Robert Lewandowski ធ្វើបានហ៊ែតទ្រីក ។
សម្រាប់លទ្ធផលការប្រកួតផ្សេងទៀតកាលយប់មិញ ៖ Ajax ៤ទល់០ Rangers, Eintracht Frankfurt ០ទល់៣ Sporting, Inter Milan ០ទល់២ Bayern Munich, Atlético Madrid ២ទល់១ Porto, Tottenham ២តល់០ Marseille និង Club Brugge ១ ទល់០ Leverkusen ៕

Footer ads TVK