Fix Banner Stand
Fix Banner Stand
Footer ads TVK

អង្គការសហប្រជាជាតិបញ្ជាក់ថាប្រជាជនសូម៉ាលីជាង១.៨ លាននាក់បានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនិងទុរភិក្ស

អង្គការសហប្រជាជាតិបានព្រមានដោយធ្វើការអំពាវនាវឱ្យបង្កើនជំនួយជាបន្ទាន់ដល់សហគមន៍ជនបទដែលត្រូវរងការបំផ្លិចបំផ្លាញ។ ផ្នែកខ្លះនៃប្រទេសសូម៉ាលីត្រូវបានគេព្យាករណ៍ថានឹងជួបប្រទះនឹងគ្រោះទុរភិក្សនៅខែក្រោយនេះប្រសិនបើជំនួយមនុស្សធម៌មិនមានកំណើនភ្លាមៗនោះទេ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញផ្នែកសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនាពេលថ្មីៗនេះ។ ទោះបីរដូវភ្លៀងធ្លាក់ ធ្លាក់មកចំនួន៤ដងជាប់ៗគ្នាក្តី មានទាំងកំណើនតម្លៃស្បៀងអាហារ បញ្ហាជម្លោះ និងវិបត្តិជំងឺកូវីដ-១៩ បាននឹងកំពុងនាំឲ្យប្រទេសមួយនេះឆ្ពោះទៅរកចំណុទាំងអស់នោះផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានគូសបញ្ជាក់បន្ថែមទៅលើចំនួនប្រជាជនដែលត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់បានកើនឡើងពី4លាន1សែននាក់នៅដើមឆ្នាំ2022ដល់7លាន1សែននាក់នៅចន្លោះខែមិថុនានិងខែកញ្ញាឆ្នាំ2022។ លោក Rein Paulsen នាយកការិយាល័យសង្គ្រោះបន្ទាន់និងភាពធន់របស់អង្គការ FAO បាននិយាយថា៖យើងមានសេចក្តីថ្លែងការណ៍ពីអ្នកជំនាញឯករាជ្យនៃគណៈកម្មាធិការត្រួតពិនិត្យគ្រោះទុរភិក្សដែលបានផ្ទៀងផ្ទាត់ជាមួយនឹងការវិភាគដែលចង្អុលបង្ហាញពីការបែងចែកគ្រោះទុរភិក្សជាពីរផ្នែកគឺប្រជាជនដែលប្រឈមនឹងគ្រោះទុរភិក្ស និង ភាពអត់ឃ្លានខ្លាំងនៅក្នុងប្រទេសសូម៉ាលីសព្វថ្ងៃនេះដោយភាគច្រើនជាម្ចាស់ហ្វូងសត្វចិញ្ជឹមក្នុងគ្រួសារនៅតាមទីជនបទយ៉ាងច្រើនលើសលប់ដែលអត្ថិភាពរបស់វាអាស្រ័យទៅលើការរស់រានមានជីវិតនៃហ្វូងសត្វរបស់ពួកគេដែលបានងាប់ក្នុងអត្រាគួរឱ្យព្រួយបារម្ភដោយសារតែគ្រោះរាំងស្ងួតមានរយៈពេលយូរ។ លោក Paulsen បាននិយាយថាអង្គការ FAO កំពុងបង្កើនការឆ្លើយតបនឹងគ្រោះរាំងស្ងួត ដោះស្រាយគ្រោះទុរភិក្សដើម្បីបំពេញតម្រូវការបន្ទាន់សម្រាប់ប្រជាជនសូម៉ាលី 1លាន8 សែននាក់។ លោកបន្ថែមថាយើងកំពុងធ្វើការងារនេះតាមរយៈការចែកចាយសាច់ប្រាក់ជាទ្រង់ទ្រាយធំ ដោយដាក់ប្រាក់ទាំងនោះឲ្យដល់ដៃអ្នកងាយរងគ្រោះបំផុតដូច្នេះពួកគេអាចទិញអ្វីៗដែលពួកគេត្រូវការបាន ហើយអ្វីដែលសំខាន់គឺយើងកំពុងគាំទ្រដល់ការងារចិញ្ជឹមសត្វរបស់ពួកគេផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ

 

Footer ads TVK