Fix Banner Stand
Fix Banner Stand
Footer ads TVK

Erling Haaland បង្កើតកំណត់ត្រាថ្មីនៅ Champions League

Erling Haaland សុត ២គ្រាប់អោយ Manchester City យកជ័យជម្នះ 4-0 លើក្រុម Sevilla ក្នុងការប្រកួតបើកឆាកសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់ UEFA Champions League កាលពីយប់មិញ ។
ក្នុងការបង្ហាញខ្លួន 20 របស់កីឡាករសញ្ជាតិន័រវេរ វ័យ 21 ឆ្នាំ ដោយស៊ុតបញ្ចូលទី 25 គ្រាប់នៅក្នុងពានរង្វាន់ UEFA Champions League សូម្បីតែ Lionel Messi និង Cristiano Ronaldo ក៏មិនបានសុតចូលច្រើនគ្រាប់ដែរនៅក្នុងពានរង្វាន់ដ៏ធំប្រចាំទ្វីបអឺរ៉ុបមួយនេះ។
កីឡាករ Ronaldo ដែលជាវីរបុរសរបស់ក្រុម Manchester United មិនទាន់បានស៊ុតបញ្ចូលទីបានមួយគ្រាប់នៅឡើយទេ រីឯ Leonel Messi ដែលជាវីរបុរសរបស់ក្លិប Barcelona និងបច្ចុប្បន្នជាកីឡាកររបស់ក្លិប Paris Saint-Germain បានស៊ុតបញ្ចូលទីបានត្រឹមតែ 8 គ្រាប់ប៉ុណ្ណោះ សម្រាប់ការបង្ហាញខ្លួន 20 ដងនៅ UCL ។
គួរអោយដឹងដែរថាមកពេលនេះ កីឡាករ Robert Lewandowski រកបានត្រឹមតែ 11 គ្រាប់ប៉ុណ្ណោះ ខណៈ Karim Benzema រកបាន 12 គ្រាប់៕

Footer ads TVK