Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរ បាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញរួមជាមួយលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញក្រុងពាលីដើម្បីសម្ពោធអគារនិងសមិទ្ធផលថ្មីៗនៅស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញដែលនឹងត្រូវប្រារព្ធនៅថ្ងៃស្អែក

ភ្នំពេញ÷នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នេះឯក ឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរ បាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញរួមជាមួយលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញក្រុងពាលីដើម្បីសម្ពោធអគារនិងសមិទ្ធផលថ្មីៗនៅស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញដែលនឹងត្រូវប្រារព្ធនៅថ្ងៃស្អែក។

 

ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះសម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួង មហាផ្ទៃនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធអគារនិងសមិទ្ធផលថ្មីៗនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សមិទ្ធិផលទាំងនេះកើតចេញពីការខិតខំប្រឹង ប្រែងដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកស ថេតអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

 

សមិទ្ធិផលលេចធ្លោដែលនឹងត្រូវសម្ពោធដាក់ឲ្យប្រើ ប្រាស់នាថ្ងៃស្អែកនេះគឺអាគារពីរកន្លែងដែលជាសមិទ្ធិផលថ្មីនៅក្នុងចំណោមសមិទ្ធិផលជាច្រើនក្រោមការ ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកស ថេត ។ អាគារពីរកន្លែងនេះគឺជាស្នាដៃដ៏ល្អត្រចេះត្រចង់ដែលមន្ត្រីកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានភាពរីករាយជាពន់ពេកចំពោះកន្លែងធ្វើការថ្មីដ៏ល្អប្រណិតនេះ។

 

អាគារទាំងពីរដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃស្អែកនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលឆ្នាំ ២០១៩និងកសាងបានរួចរាល់ស្ថាពរនៅពាក់កណ្ដាលឆ្នាំ២០២២ បានចំណាយថវិកាអស់ប្រមាណ១៤លានដុល្លារអាមេរិក ដោយបានការចូលរួមពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស។ អាគារទាំងពីរនេះរួមមានអាគាររដ្ឋបាលដែលមានកម្ពស់១០ជាន់និងអាគារសាលប្រជុំ។

 

ក្រៅពីអាគារដ៏ស្កឹមស្កៃទាំងពីរនេះក៏នូវមានសមិទ្ធិផលជាច្រើនទៀតក្រោមស្នាដៃដឹកនាំរបស់ឯកឧត្តមឧត្តម សេនីយ៍ឯកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រុមមន្ត្រីនគរ បាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសំដែងនូវមនោសញ្ចេតនារីករាយចំពោះសមិទ្ធិផលថ្មីនេះ៕

 

Footer ads TVK