Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញប្រកាសចូលកាន់តំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្ដរស័ក្ដិ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តត្បូងឃ្មុំ។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូង ដែលត្រូវប្រកាសចូលកាន់តំណែងនេះ គឺលោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា ហើយក៏ត្រូវតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី ក្នុងឱកាសនេះផងដែរ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ត្រូវបានតែងតាំងជាសមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្ដ្រយោធា ថ្នាក់អគ្គបញ្ជាការ៕

 

Footer ads TVK