Fix Banner Stand
Fix Banner Stand
Footer ads TVK

ទិដ្ឋភាពលោក Boris Johnson ថ្លែងសន្ទរកថាចុងក្រោយនៅ Downing Street មុនចាកចេញពីតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសរបស់លោក

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ដែលកំពុងចាកចេញពីតួនាទីរបស់ខ្លួនបានថ្លែងសន្ទរកថាជាចុងក្រោយដើម្បីគាំទ្រំពោះបេក្ខជនស្នងតំណែងថ្មីគឺលោកស្រី Liz Truss និងការគ្រប់គ្រងរដ្ឋាភិបាលនាពេលអនាគតរបស់លោកស្រី។ លោក Johnson បានចាកចេញពីមហាវិថី Downing Street ជាទីតាំងសម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសនៅថ្ងៃអង្គារនេះ ដើម្បីឆ្ពោះទៅកាន់ប្រទេសស្កុតឡែនចូលរូមពិធីប្រគល់តំណែងជាផ្លូវការថ្វាយព្រះមហាក្សត្រី Elizabeth ទី II របស់ចក្រភពអង់គ្លេសទាំងមូល ។ មេដឹកនាំអង់គ្លេសដែលបានប្រកាសពីចេតនារបស់ខ្លួនដើម្បីចុះចេញពីតំណែងកាលពី២ខែមុនរូបនេះនឹងត្រូវជួបសវនាការជាមួយនឹងព្រះមហាក្សត្រីនៅថ្ងៃបន្ទាប់នៅវិមាន Balmoral ដើម្បីរៀបចំពិធីផ្តើមផ្ទេរអំណាចទៅឱ្យលោកស្រី Truss វិញ។ លោកស្រី Truss ដែលត្រូវបានសម្លេងឆ្នោតភាគច្រើនគាំទ្រនិងតែងតាំងជាមេដឹកនាំគណបក្សអភិរក្សកាលពីថ្ងៃច័ន្ទនេះ នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីដែលមានការចូលរួមអបអរសាទរផ្ទាល់ពីសំណាក់អ្នកគាំទ្រលោកស្រីនិងព្រះមហាក្សត្រី Elizabeth ទី II ក្នុងពេលដ៏ខ្លីខាងមុខ។ ថ្លែងនៅខាងក្រៅវិថី Downing Street លេខ១០របស់ លោក Johnson បានបញ្ជាក់ថាគោលនយោបាយរបស់លោកកន្លងមកបានផ្តល់ឱ្យប្រទេសនេះនូវភាពរឹងមាំខាងសេដ្ឋកិច្ចដើម្បីជួយប្រជាជនក្នុងការទប់ទល់នឹងវិបត្តិថាមពលមុនពេលដែលរូបលោកបានចុះហត្ថលេខាសម្រេចលើវា។ ចំណែកលោកស្រី Truss ត្រូវគេរំពឹងថាអំឡុងពេលថ្លែងសុន្ទរកថាជាលើកដំបូងរបស់លោកស្រីក្នុងនាមជាមេដឹកនាំរបស់ប្រទេសអង់គ្លេសដែលមានប្រជាជន 67 លាននាក់ លោកស្រីនឹងលើកឡើងស្តីអំពីការព្រួយបារម្ភនៃកើនឡើងការចំណាយលើវិបត្តិថាមពល និងស្ថានភាពនៅរដូវរងាដែលអាចនាំទៅរកវិបត្តិសេដ្ឋកិច្ចនិងភាពចលាចលការងារ។ បញ្ហាទាំងនោះបានបានក្លាយជាកង្វល់និងបន្ថែមភាពនឿយហត់សម្រាប់អង់គ្លេសអស់រយៈពេលពីរខែ កន្លងមកនេះដោយសារតែលោក Johnson មិនមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តលើគោលនយោបាយសំខាន់ៗរបស់លោកទេបន្ទាប់ពីលោកបានប្រកាសពីផែនការចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីមក៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK