Fix Banner Stand
Fix Banner Stand
Footer ads TVK

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBST ប្រវែង ១០.៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង÷នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBST ប្រវែង ១០.៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ(ផ្លូវខេត្តលេខ៣៧៩អា) និងលូមុខកាត់១០០ ប្រវែងទទឹង ១២ម៉ែត្រ ចំនួន១០កន្លែង ដែលទើបតែបានស្ថាបនារួចថ្មីៗកន្លងទៅនេះ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន មន្ទីរអង្គភាពនានាក្នុងខេត្ត មន្រ្តីរាជការ និងសិស្សានុសិស្សជាច្រើនរូបទៀត។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយកំណាត់ផ្លូវដែលសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលចាស់ថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែង និងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗរបស់យើងទាំងអស់គ្នា។

ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាដល់រដ្ឋបាលស្រុក ១លាន រដ្ឋបាលឃុំអូរស្វាយ ៥០ម៉ឺនរៀល លោកតា លោកយាយម្នាក់ៗ សារុង១ ថវិកា១ម៉ឺនរៀល និងជូនសម្ភារដល់សិស្សានុសិស្សដែលបានរួមផងដែរ៕

Footer ads TVK