Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌិរេក ប៊ុងកាន នាយក នាយកដ្ឋានព័ត៌មានកងទ័ពភូមិន្ទថៃ ព្រមទាំង ប្រធានសេនានុព័ន្ធយោធាប្រចាំកម្ពុជា លោកវរសេនីយ៍ឯក ភិស្ណុ សារ៉ាក់ធី

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌិរេក ប៊ុងកាន នាយក នាយកដ្ឋានព័ត៌មានកងទ័ពភូមិន្ទថៃ ព្រមទាំង ប្រធានសេនានុព័ន្ធយោធាប្រចាំកម្ពុជា លោកវរសេនីយ៍ឯក ភិស្ណុ សារ៉ាក់ធី

ក្នុងឱកាសមកបំពេញទស្សកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌិរេក ប៊ុងកាន នាយក នាយកដ្ឋានព័ត៌មានកងទ័ពភូមិន្ទថៃ ព្រមទាំងវត្តមាន ប្រធានសេនានុព័ន្ធយោធាប្រចាំកម្ពុជា លោក វរសេនីយ៍ឯក ភិស្ណុ សារ៉ាក់ធី បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន ។
កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ពិសេស រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលធ្វើអោយប៉ះពាល់ទំនាក់ទំនងល្អរវាង កម្ពុជា ថៃ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌិរេក ប៊ុងកាន នាយក នាយកដ្ឋានព័ត៌មានកងទ័ពភូមិន្ទថៃ បានគួសបញ្ជាក់ពីបេសកកម្មការងាររបស់លោកជាមួយកម្ពុជា រយៈពេល ១១ ឆ្នាំកន្លងមកនេះ ហើយបានត្រឡប់មកកម្ពុជាជាថ្មីម្តងទៀតនាពេលនេះ ដោយបានឃើញពីភាពរីកចំរើន និងកិច្ចសហអភិវឌ្ឍរបស់កម្ពុជា យ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ និងអគារខ្ពស់ៗ ។ ទាក់ទងទៅនិងទំនាក់ទំនងល្អលើវិស័យព័ត៌មាន នៃប្រទេសទាំងពីរ ថៃ កម្ពុជា ឧត្តមសេនីយ៍ឯក ឌិរេក ប៊ុងកាន បានលើកពីកិច្ចសហការគ្នារវាងទូរទស្សន៍ប៉ុស្ត៍លេខ ៥ ថៃ និង ប៉ុស្ត៍លេខ ៥ ខ្មែរ មានតាំងពីយូរមកហើយ នឹងកំពុងបន្តទៅមុខទៀត ។ តាមរយៈនេះដែរ ខាងភាគីថៃ បានស្នើដល់ក្រសួងព័ត៌មាន ជួយតាមដានព័ត៌មានមិនពិត ដំណឹងក្លែងក្លាយ ដែលពាក់ពន្ធ័ទៅនឹងប្រទេសយើងទាំង ដើម្បីមានវិធានការ ក្នុងការកែតម្រូវ កុំអោយមានការយល់ច្រឡំ ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកពីកិច្ចសហការល្អរវាង ទូរទស្សន៍ប៉ុស្ត៍លេខ ៥ ខ្មែរ និង ថៃ ដោយបានធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញ ទៅមកផងដែរ ។ សម្រាប់ក្រសួងព័ត៌មានកម្ពុជា តែងមានតែយកចិត្តទុកដាក់តាមដានរបស់ក្រសួងព័ត៌មាន កម្ពុជា ពាក់ពន្ធ័ព័ត៌មានផ្សេងៗ ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងយកចិត្តទុកដាក់តាមដានពាក់ពន្ធ័ព័ត៌មានក្លែងក្លាយ ដើម្បីធ្វើការឆ្លើយតប និងមានការកែតម្រូវ ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងពីទំនាក់ទំនងល្អរវាង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ក្នុងកិច្ចសហការល្អមានតាំងពីយូរមកហើយ រវាងក្រសួងព័ត៌មាន និង នាយកដ្ឋានព័ត៌មានកងទ័ពភូមិន្ទថៃ ហើយសម្រាប់ឱកាសនេះ នឹងបន្តជម្រុញធ្វើអោយរាល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងត្រៀមធ្វើជាមួយគ្នាបន្តទៀត បានទទួលលទ្ធផលល្អ ពិសេសរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ៕

Footer ads TVK