Fix Banner Stand
Fix Banner Stand
Footer ads TVK

សមិទ្ធផលថ្មីស្រឡាងលើទឹកដីខេត្តកំពង់ស្ពឺក្រោមគំនិតផ្តួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ

ព្រឹកថ្ងៃទី 6 ខែកញ្ញា ឆ្នាំ2022 ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «កីឡដ្ឋានខេត្តកំពង់ស្ពឺ» ដែលទើបនិងសាងសង់រួច កីឡដ្ឋាននេះ ចាប់ផ្ដើមសាងសង់ នៅថ្ងៃទី២១ កុម្ភ: ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដោយចំណាយថវិការ«៣,៥លានដុល្លា»។

ស្ថិតនៅ: ភូមិតាមុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពី លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោកលោកស្រី អ្នកមុខអ្នកការ មន្ត្រីរាជការ សសយក យុវជនស្ម័គ្រចិត្តស្ម័គ្រចិត្តកាកបាទក្រហម លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាសង្កាត់និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចូលរួមយ៉ាងច្រើនកុះករ ។

 

Footer ads TVK