Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ៖ ខ្ញុំជឿថាប្រជាជនយើងទាំងអស់ស្គាល់នូវក្រយ៉ៅ ក្រឡិចក្រឡុចភូតកុហក របស់ទណ្ឌិត សម រង្ស៊ី

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ៖ ខ្ញុំជឿថាប្រជាជនយើងទាំងអស់ស្គាល់នូវក្រយ៉ៅ ក្រឡិចក្រឡុចភូតកុហក របស់ទណ្ឌិត សម រង្ស៊ី

នេះជាសាលក្រម និងសាលដីកា របស់សាលាដំបូងបារាំង នៅឆ្នាំ២០០៩ និងសាលដីការបស់សាលាឧទ្ធរណ៍ នៅឆ្នាំ២០១០ និងសាលដីកាតុលាការកំពូលបារាំង នៅឆ្នាំ២០១១ អំពី ការកាត់អោយ សម រង្ស៊ី បរិហាកេរ្តិ ឈ្មោះ ហោ ណាំហុង ពិតមែនតែ តុលាការកំពូលបានកាត់ថា សម រង្ស៊ី បានបរិហាកេរ្តិ ហោ ណាំហុង ក៏ប៉ុន្ដែ បានអភ័យទោសអោយសម រង្ស៊ី ដោយ «សុទ្ធចិត្ត»។ ខ្ញុំជឿថាប្រជាជនយើងទាំងអស់ស្គាល់នូវក្រយ៉ៅ ក្រឡិចក្រឡុចភូតកុហក របស់ទណ្ឌិត សម រង្ស៊ី ដែលហ៊ានបង្ហោះតាមហ្វេសបុករបស់ខ្លួន ថាខ្ញុំហ៊ានប្ដឹងខ្លួន នៅប្រទេសបារាំង បានចាញ់ខ្លួន។ នេះជាធាតុពិតនៃជនពុំមានសីលធម៌ទាល់តែសោះ តាមពិតតុលាការដំបូងបារាំង នៅឆ្នាំ២០០៩ កាត់អោយ សម រង្ស៊ី បរិហាកេរ្តិខ្ញុំ។ នៅឆ្នាំ២០១០ តុលាការឧទ្ធរណ៍បារាំង ក៏បញ្ជាក់ថា សម រង្ស៊ី បានបរិហាកេរ្តិខ្ញុំទៀត។ នៅឆ្នាំ២០១១ តុលាការកំពូលបារាំងបានបញ្ជាក់ «លក្ខណៈបរិហាកេរ្តិលោក ហោ ណាំហុង តែបានអភ័យទោស សម រង្ស៊ី ដោយសុទ្ធចិត្ត»។

Footer ads TVK