Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមបណ្ឌិតកៅ ថាច ចុះពិនិត្យការដាំដុះ និងប្រមូលផលស្រូវក្រអូប តាមបែបទំនើបដែលផ្តល់ទិន្នផលប្រមាណ ៧,៥ តោន ក្នុង១ហិកតា

ខេត្តកំពង់ធំ÷ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយឯកឧត្តមអគ្គនាយករង និងសហការី  បានចុះពិនិត្យមើលការដាំដុះ និងប្រមូលផលស្រូវក្រអូប តាមបែបទំនើបដែលផ្តល់ទិន្នផលប្រមាណ ៧,៥ តោន ក្នុងមួយហិកតា ដែលជាការដាំដុះសាកល្បងលេីកទី១លេីផ្ទៃដី​៣៥០ហិកតារបស់ក្រុមហ៊ុន ហ្គាងស៊ីហេងបារហ្វេង អេគ្រីខាលឈឺរ៉ល ឌីវេឡុបម៉ិន។

 ក្រុមហ៊ុន គ្រោងនឹងធ្វើការដាំដុះសាកល្បងលើកទី២ នារដូវប្រាំងខាងមុខនេះ​ ប្រសិនផ្តល់ទិន្នផលប្រមាណ ៧,៥ តោន ក្នុងមួយហិកតា ដដែលនោះក្រុមហ៊ុន នឹងពង្រីកផ្ទៃដីដាំដុះរហូតដល់ ១៥០០ ហិកតា ។  ជាមួយគ្នានេះ​ឯកឧត្តមបណ្ឌិត អមដោយឯកឧត្តមអគ្គនាយករង និងសហការី ក៏បានបន្តចុះពិនិត្យស្រះចិញ្ចឹមបង្កងទឹកសាប កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ​ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ 

 

Footer ads TVK