Fix Banner Stand
Fix Banner Stand
Footer ads TVK

បេសកកម្មរយៈពេល ៥ថ្ងៃ កីឡាករកីឡាការិនីចំនួន ០៨នាក់ ចូលរូមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 បានយកមេដាយមាសចំនួន ៣គ្រឿង និងសំរិទ្ធ១គ្រឿង

បេសកកម្មរយៈពេល ៥ថ្ងៃ នៅខេត្តភូកេត ប្រទេសថៃ ប្រតិភូកីឡាហែលទឹកពាក់ជើងទាកម្ពុជារួមមាន​ ប្រធានប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីចំនួន ០៨នាក់ បានចូលរូមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នឹង​បានវិលត្រឡប់មកដល់ប្រទេសជាតិវិញហើយ ថែមទាំងយកមេដាយមាសចំនួន ៣គ្រឿង និងសំរិទ្ធ១គ្រឿង។

លោក ហែម គីរី អគ្គលេខាធិការ និងប្រធានប្រតិភូរបស់សហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍ថា ក្រោយពីទទួលលទ្ធផល SEA GAMES នេះជាជំហានទី១ ដែលពេលនោះយើងដឹងឈានជំហាន ប៉ុន្តែវាបានក្លាយជាកម្លាំងចិត្តយ៉ាងខ្លាំងសម្រាប់កីឡាករ កីឡាការិនី ជាពិសេសគ្រូបង្វឹករបស់សហព័ន្ធខ្មែរកីឡាហែលទឹកទាំងមូលក្នុងការស្វែងលទ្ធផលថ្មី។ នេះជាជំហានទី២របស់សហព័ន្ធ ជាពិសេសប្រភេទកីឡាហែលទឹកជើងទា “Finswimming” ចេញទៅប្រកួតដោយការអនុញ្ញាតពី CAMSOC សហព័ន្ធ និងក្រសួងអប់រំ យុវជន និងកីឡា ដូច្នេះយើងមានឳកាសចូលរួមការប្រកួតដ៏កម្រិតធំមួយនេះ ហើយជាលើកទី១ ក្នុងការចូលរួមប្រកួតបែបនេះ។

លោកអគ្គបានបន្តថា យើងមិននឹងស្មានសោះថា យើងដណ្តើមបានមេដាយមាស ៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង តាមពិតយើងចូលរួមការប្រកួតមួយនេះដើម្បីវាស់ស្ទង់ និងធ្វើតេស្តសមត្ថភាពបច្ចេកទេសកីឡាករ កីឡាការិនីវិញ្ញាសាហែលទឹកជើងទាក្រោយពីការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម។ ប៉ុន្តែជាក់ស្តែងកីឡាការិនី កាំង មុយនីន ធ្វើបានយ៉ាងល្អ យើងទាំងអស់គ្នាពិតជាមានការរំភើបសម្រាប់សមត្ថភាពកីឡាការិនីជាមួយជើងខ្លាំងមកពីប្រទេសជាច្រើនទៀត។

លោកបានបន្ថែមថា នេះជាជំហានដ៏ធំ សហព័ន្ធគិតថា វាជាកត្តាវិជ្ជមានមួយសម្រាប់សហព័ន្ធក្នុងការស្វែងមេដាយសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំជាម្ចាស់ផ្ទះ ដោយសារសមត្ថភាពកីឡាករ កីឡាការិនីហែលទឹកជើងទាប្រហាក់ប្រហែលនឹងប្រទេសជាច្រើនទៀត។ 

ការប្រកួតខាងលើនេះសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីចំនួន ៨នាក់ រួមមាន : 

លោក ហែម គីរី ប្រធានប្រតិភូ 

លោក ហែម ថុនពន្លឺ គ្រូបង្វឹក 

កីឡាការិនី កាំង មុយនីន 

កីឡាការិនី ឃឺន ប៊ុនពេជ្រមរតក 

កីឡាករ លឹម កែវឧត្តម 

កីឡាករ ឆោម ច័ន្ទថន 

កីឡាករ ទួន ទិត្យសត្យា 

និង កីឡាករ លឹម សុខវឌ្ឍន៍នន្ទ៕

 

Footer ads TVK