Fix Banner Stand
Fix Banner Stand
Footer ads TVK

ទីបំផុតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss នឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មីជំនួសលោក Boris Johnson

លោកស្រី Liz Truss ត្រូវបានគេបោះឆ្នោតជ្រើសរើសឱ្យដឹកនាំគណបក្សអភិរក្សនិងក្លាយជានាយករដ្ឋមន្ត្រីថ្មី។ អស់រយៈពេលជាងពីរខែមកហើយនៃការប្រកួតប្រជែងគ្នារវាងលោកស្រី Truss និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Rishi Sunak ដើមកំណើតជនជាតិឥណ្ឌា-អង់គ្លេស។ សមាជិកគណបក្សអភិរក្សប្រមាណ ជា 160,000 នាក់បានចូលរួមបោះឆ្នោតនៅក្នុងដំណាក់កាលចុងក្រោយនៃការប្រកួតប្រជែងនេះ។ លោកស្រី Truss នឹងជំនួស Boris Johnson នៅតំបន់ 10 Downing Street ។ សូមបញ្ជាក់ថា លោក Boris Johnson បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី៧ខែកក្កដា បន្ទាប់ពីមានរឿងអាស្រូវដ៏កក្រើកនិងការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក៕

សម្រួលអត្ថបទ៖ សុផារិន្ទ

 

Footer ads TVK