Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ការកសាងធនធានមនុស្សចាប់ពីកម្រិតបឋមរហូតដល់ថ្នាក់ទី១២ គឹត្រូវផ្សាភ្ជាប់នឹងគុណធម៍ សីលធម៍ និងមនុស្សធម៍

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ការកសាងធនធានមនុស្សចាប់ពីកម្រិតបឋមរហូតដល់ថ្នាក់ទី១២ គឹត្រូវផ្សាភ្ជាប់នឹងគុណធម៍ សីលធម៍ និងមនុស្សធម៍

  ដើម្បីចូលរួមលើកកម្ពស់ការបណ្តុះបណ្តាលនិងកសាងធនធានមនុស្សនៅកម្ពុជាស្របតាមគោលនយោបាយនិងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផង  និងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានបញ្ញាជន ក្នុងបរិបទនៃសង្គមពុទ្ធិអនុវត្តតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជាផង នៅថ្ងៃនេះសាកលវិទ្យាល័យឥន្ទ្រវិជ្ជា UI បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រ័បណ្ឌិតកិត្តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្ររងដល់និស្សិតចំនួន១៨២០អង្គ/នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។  ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងអបអរសាទរដល់និស្សិតទាំងអស់ដែលបានខិតខំប្រឹងប្រែង សិក្សារហូតទទួលបានជោគជ័យដ៏ត្រចេះត្រចង់ថ្ងៃនេះ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តនិងជំរុញការកសាងធនធានមនុស្សចាប់ពីកម្រិតបឋមរហូតដល់ថ្នាក់ទី១២ ហើយត្រូវផ្សាភ្ជាប់នឹងគុណធម៍ សីលធម៍ និងមនុស្សធម៍ ដើម្បីយើងទទួលបានធនធានមនុស្សប្រកបដោយគុណភាព។ ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែតបានគូសបញ្ជាក់បែបប្រៀបធៀបបន្ថែមស្តីអំពីការករកើតកូនមាន់និងមេមាន់ថាដូច្នេះថា៖(ដាក់ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ាណែត)។  យោងតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានឲ្យដឹងថាសព្វថ្ងៃនេះសាកលវិទ្យាល័យឥន្ទ្រវិជ្ជាមានចំនួន ៤សាខាទូទាំងប្រទេសកម្ពុជាដើម្បីចូលរួមជួយអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅក្នុងចំណោមនិស្សិតចំនួន១៨២០អង្គ/នាក់ ដែលត្រូវទទួលសញ្ញាបត្រ័នោះមាន៖* ថ្នាក់បណ្ឌិតកិត្តិយស ចំនួន៨នាក់ (ស្រីម្នាក់) * បណ្ឌិតស្រាវជ្រាវ ចំនួន២៧២អង្គ/នាក់ (ស្រីចំនួន២៤នាក់) * បរិញ្ញាបត្រជាន់ខ្ពស់ (រៀបរយ) ចំនួន៩៥អង្គ/នាក់ (ស្រីចំនួន២១នាក់)* បរិញ្ញាបត្រជាន់ខ្ពស់ (ឥស្សរជន) ចំនួន១២០៥អង្គ/នាក់ (ស្រីចំនួន២៣៧នាក់)* បរិញ្ញាបត្រ ចំនួន២៣១នាក់ (ស្រីចំនួន១៩នាក់)* និងបញ្ញាបត្ររង ចំនួន១១នាក់ (ស្រីចំនួន៤នាក់)៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK