Fix Banner Stand
Fix Banner Stand
Footer ads TVK

Ronaldo ក្រោកទះដៃអបអរគ្រាប់បាល់បើកឆាកដំបូងរបស់ខ្សែប្រយុទ្ធ Antony

Cristiano Ronaldo បានបង្ហាញការពេញចិត្តអបអរសាទរដល់ Antony ក្នុងការរកគ្រាប់បាល់សម្រាប់ការបង្ហាញខ្លួនដំបូងឲ្យ Manchester United ជួយក្រុមយកឈ្នះ Arsenal ៣-១ កាលពីយប់មិញ ។ត្បិតទើបតែមកចូលរួមជាមួយបិសាចក្រហម តែ Antony  ត្រូវបានលោក Erik ten Hag ផ្ដល់ទំនុកចិត្តដាក់លេងជាជម្រើសដំបូងទល់នឹង Arsenal និងបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍។ កីឡាករដែលមានតម្លៃខ្លួនជាង១០០លានដុល្លាររូបនេះបានចូលរួមរកបានគ្រាប់ទី២ឲ្យ Man United នៅនាទី៣៥ ដែលជាគ្រាប់ដំបូងក្នុងការបង្ហាញខ្លួនប្រកួតដំបូង។គ្រាន់តែទាត់បញ្ចូលទីភ្លាម សិស្សច្បង Ronaldo បានងើបឈរពីកៅអីបម្រុងផ្ដល់ស្នាមញញឹមនិងទះដៃអបអររបស់ Antony។ យ៉ាងណាមិញ ឈានដល់វគ្គទីពីរ Antony ត្រូវបានប្ដូរចេញជំនួសវិញដោយ Ronaldo។ពីរគ្រាប់ផ្សេងទៀតរបស់ Man Utd ធ្វើបានដោយខ្សែបម្រើប្រយុទ្ធ Rashford នៅនាទីទី៦៦និង៧៥។ នេះគឺជាការបញ្ចប់ជ័យជម្នះ៥ប្រកួតជាប់គ្នារបស់ Arsenal ប៉ុន្តែពួកគេនៅតែបន្តឈរកំពូលតារាង គម្លាតមួយពិន្ទុលើក្រុមលេខពីរ Man City ខណៈ Man United នៅលេខ៥ ៕

MANCHESTER, ENGLAND – SEPTEMBER 04: Antony Matheus dos Santos of Manchester United is replaced as a substitute by Cristiano Ronaldo during the Premier League match between Manchester United and Arsenal FC at Old Trafford on September 4, 2022 in Manchester, United Kingdom. (Photo by Robbie Jay Barratt – AMA/Getty Images)

Footer ads TVK