Fix Banner Stand
Fix Banner Stand
Footer ads TVK

សកម្មភាពស្វែងរកមនុស្សបាត់ខ្លួនក្រោយឧប្បទ្ទវហេតុក្រឡាប់ធ្លាក់ប្រភេទយន្តហោះ Floatplane នៅរដ្ឋ Washington សហរដ្ឋអាម៉េរិក

អាជ្ញាធរបាននិយាយថា មនុស្សម្នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន រួមមានទាំងកុមារផងដែរ បន្ទាប់ពីយន្តហោះប្រភេទអាចបណ្តែតទឹកបាន (Floatplane )បានក្រឡាប់ធ្លាក់ចូលទៅក្នុងទឹកនៅតំបន់ Puget Sound ក្នុងរដ្ឋ Washington ។ ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថាយន្តហោះប្រភេទដូចកាណូតអណ្តែតនៅលើទឹកនេះបានចាកចេញពីកំពង់ផែនៅថ្ងៃសុក្រដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅដែនកោះ San Juan ទៅកាន់ជាយក្រុង Seattle នៃទីក្រុង Renton ។ ឧប្បទ្ទវហេតុនេះបានកើតឡើងនៅពេលរសៀលកាលពីម្សិលមិញនៅ Mutiny Bay ចម្ងាយប្រហែលប្រហែល ជា៥០ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Seattle ។ រហូតមកដល់ពេលនេះឆ្មាំសមុទ្របានឲ្យដឹងថាសាកសពមនុស្សត្រូវបានគេឃើញហើយ ហើយមូលហេតុនៃក្រឡាប់ធ្លាក់នេះមិនទាន់ដឹងនៅឡើយទេ ។ ឆ្មាំឆ្នេរសមុទ្របន្ថែមទៀតថានៅពេលនេះនាវានៃឆ្មាំសមុទ្រចំនួន៤គ្រឿង មានទាំងឧទ្ធម្ភាគចក្រជួយសង្គ្រោះ និងយន្តហោះមួយគ្រឿងទៀតកំពុងចូលរួមចំណែកក្នុងកិច្ចការស្វែងរកមនុស្សដែលបាត់ខ្លួនទាំងនោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ

Footer ads TVK