Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ត្រូវមានមោទនភាពលើខ្លួនឯង រួមគ្នាពង្រឹងធនធានមនុស្សតទៅមុខទៀត ដើម្បឈានទៅគ្រប់គ្រង និងអភិវឌ្ឍន៍កាន់តែប្រសើរឡើងលើគ្រប់វិស័យ

នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្របណ្ឌិតកិត្តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ (វគ្គរៀបរយ និងវគ្គឥស្សរជន) ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ជាង ១,០០០នាក់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតបញ្ចប់ការសិក្សា និងទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចេះត្រចង់។ ឯកឧត្តមបណ្ឌិត ក៏បានជំរុញដល់និស្សិតជ័យលាភីទាំងអស់យកចំណេះដឹងរបស់ខ្លួន ទៅបន្តចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ដែលកំពុងស្ថិតក្រោមសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ណែនាំដល់យុវជនជំនាន់ក្រោយថា គ្រប់វិស័យទាំងអស់ មិនថាក្នុងវិស័យរដ្ឋ ឬឯកជន បើយើងគ្មានភាពម្ចាស់ការលើខ្លួនឯង គ្មានសមត្ថភាព គ្មានចក្ខុវិស័យ នោះយើងមិនអាចឈានទៅរកភាពឯករាជ្យ ដោយពឹងផ្អែកលើសមត្ថភាពពិតរបស់ខ្លួនបានឡើយ។
ឯកឧត្តម បានបន្តលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ត្រូវមានមោទនភាពលើខ្លួនឯង រួមគ្នាពង្រឹងធនធានមនុស្សតទៅមុខទៀត ដើម្បឈានទៅគ្រប់គ្រង និងអភិវឌ្ឍន៍កាន់តែប្រសើរឡើងលើគ្រប់វិស័យ។

សូមជម្រាបថា និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួន ១៨២០អង្គ/នាក់ (ស្រីចំនួន ៣០៦នាក់) រួមមាន៖
* បណ្ឌិតកិត្តិយស ចំនួន៨នាក់ (ស្រីម្នាក់)
* បណ្ឌិតស្រាវជ្រាវ ចំនួន២៧២អង្គ/នាក់ (ស្រីចំនួន២៤នាក់)
* បរិញ្ញាបត្រជាន់ខ្ពស់ (រៀបរយ) ចំនួន៩៥អង្គ/នាក់ (ស្រីចំនួន២១នាក់)
* បរិញ្ញាបត្រជាន់ខ្ពស់ (ឥស្សរជន) ចំនួន១២០៥អង្គ/នាក់ (ស្រីចំនួន២៣៧នាក់)
* បរិញ្ញាបត្រ ចំនួន២៣១នាក់ (ស្រីចំនួន១៩នាក់)
* និងបញ្ញាបត្ររង ចំនួន១១នាក់ (ស្រីចំនួន៤នាក់)។

 

Footer ads TVK