Fix Banner Stand
Fix Banner Stand
Footer ads TVK

ឪពុកម្តាយ ឬអាណាព្យាបាល បន្តដង្ហោយហៅ សាច់ញាតិ ឲ្យចាកចេញពី ចម្ការ លោក ខឹម វាសនា ត្រលប់ទៅស្រុកកំណើតវិញ

(សៀមរាប) ឪពុកម្តាយ ឬអាណាព្យាបាល បន្តដង្ហោយហៅ សាច់ញាតិ ឱ្យចាកចេញពី ចម្ការ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រលប់ទៅស្រុកកំណើតវិញព្រោះ សាច់ញាតិ ជាទីស្រឡាញ់របស់ខ្លួន ត្រូវបាន ពង្វក់ឱ្យចូលទៅរស់នៅក្នុងចម្ការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយមិនព្រមចេញមកជួប ឪពុកម្តាយ ឬអាណាព្យាបាលឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២២នេះ គឺជាថ្ងៃកំណត់ដែលលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ សន្យារំសាយការជួបជុំរបស់ខ្លួននៅលើដីចម្ការក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

កាលពីថ្ងៃទី ៤ ខែកញ្ញា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា
បើមិនរំសាយទេនោះ អាជ្ញាធរ នឹងចាត់វិធានការទៅតាមអ្វីដែលបានសន្យា។
សូមជម្រាបថា បើទោះបីជា លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ (LDP) បានយល់ព្រមអោយកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដេីម្បីត្រួតពិនិត្យ និងពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនេះអោយវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញក៏ដោយ ក៏នៅមានសកម្មជនមួយចំនួនមិនព្រមចាកចេញដែរ ដែលធ្វើឱ្យឪពុកម្តាយ អាណាព្យាលបាលមានការព្រួយបារម្ភយ៉ាងខ្លាំង។
គិតត្រឹមរសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២នេះ នៅសល់តែ សកម្មជនដែលស្ម័គ្រស្មោះចំពោះ លោក ខឹម វាសនាប្រមាណជាង ១០០០នាក់ ប៉ុណ្ណោះដែលមិនទាន់ចាកចេញ។

ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋចាកចេញពីដីចំការនោះ ទៅប្រកបរបរ ការងារ រស់នៅជួបជុំគ្រួសារ ជាធម្មតាវិញ ដោយសារតែពុំមានទឹកជំនន់លិចពិភពលោកកើតឡើងទេ ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមរថយន្តដើម្បីជូនសកម្មជន និងអ្នកជឿលង់ លោក ខឹម វាសនា ត្រឡប់ទៅគេហដ្ឋានវិញ ដោយមិនគិតថ្លៃ ព្រមទាំងមានអាហារបរិភោគផងដែរ។

Footer ads TVK