Fix Banner Stand
Fix Banner Stand
Footer ads TVK

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកសៀមបូក ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង÷នៅព្រឹក ថៃ្ងចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២២ នៅសាលាស្រុកសៀមបូក ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកសៀមបូក។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស មេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ និងមន្ត្រីរាជការជាច្រើនរូបទៀត។

គួរបញ្ជាក់ថា ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាល ស្រុកសៀមបូក អនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ៦៧៨អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការ ក្នុងនោះ៖ តែងតាំងលោក សួង ហ៊ី ឋានន្តរ ស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕

Footer ads TVK