Fix Banner Stand
Fix Banner Stand
Footer ads TVK

ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃកីឡាជិះកង់លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ផ្តើមហើយ ក្រោមប្រធានបទ “អរគុណសន្តិភាព”

កាលពីថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ ២០២២ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃកីឡាជិះកង់លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រោមប្រធានបទ “អរគុណសន្តិភាព” បានប្រារព្ធឡើងនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលនឹងត្រូវបើកដំណើរការក្នុងពេលឆាប់ៗនេះ ហើយមានអ្នកជិះកង់រាប់រយនាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ព្រឹត្តិការណ៍នេះត្រូវបានអនុម័តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលរៀបចំដោយសមាគមចលនា យុវជនកម្ពុជា ហើយទទូលបានការគាំទ្រយ៉ាងខ្លាំងដោយក្រុមហ៊ុន PPSHV ។ ការប្រណាំងមួយនេះបានចាប់ផ្តើមពីរាជធានីភ្នំពេញ ហើយបញ្ចប់នៅសណ្ឋាគារសុខានៃក្រុងព្រះសីហនុ ការប្រណាំង មួយនេះគឺបានប្រព្រឹត្តទៅនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ នេះក៏ ជាលើកដំបូងដែរ ដែលប្រទេសកម្ពុជាបានរៀបចំព្រឹត្តិការណ៍កីឡាជិះកង់លើផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលមិនទាន់បានបើកឲ្យធ្វើចរាចរណ៍។

Footer ads TVK