Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិ បាលខេត្តខេត្តស្ទឹងត្រែង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

ដោយអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិ បាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នារសៀលថ្ងៃអាទិត្យទី ៤ ខែ កញ្ញា ឆ្នាំ ២០២២ ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ឯកឧត្តម ស្វាយ សំអ៊ាង បានធ្វើការណែនាំ និងជំរុញអោយអាជ្ញាធរមូល ដ្ឋាន និងមន្រ្តីជំនាញ ចុះសិក្សាអោយ ឆាប់រហ័ស និងទាន់ ពេលវេលា ដើម្បីជួសជុល កែលំអរ ផ្លូវ ស្ពាន ឡើងវិញ ។
ក្នុងចន្លោះ ពេលមានភ្លៀង ទឹកនៅហូរឆ្លងកាត់ផ្លូវ ឯកឧត្តម អភិបាល ខេត្ត បានឧបត្ថម្ភ ថវិកា ផ្ទាល់ខ្លួន ជូនដល់អ្នកធ្វើសេវ៉ាដឹកជញ្ជូន ប្រជាពល រដ្ឋ ដោយមិនអោយយកលុយពី ប្រជាពលរដ្ឋ គឺឯកឧត្តមចំណាយ ថវិកា ផ្ទាល់ខ្លួន ជូនប្រជាពលរដ្ឋទាំងអស់ ដោយមិនអោយប្រជាពលរដ្ឋចំណាយ ថវិកាផ្ទាល់ទៀតទេ ។

Footer ads TVK