Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រតិភូអង្គទូតបរទេសប្រចាំនៅប្រទេសថៃ ទស្សនកិច្ចតំបន់ទេសចរណ៍ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

ប្រតិភូអង្គទូតបរទេសប្រចាំនៅប្រទេសថៃ ទស្សនកិច្ចតំបន់ទេសចរណ៍ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប 

ក្នុងឱកាសស្នាក់នៅបំពេញទស្សនកិច្ចសិក្សានៅទឹកដីអង្គរដ៏បវរ នៃខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ត្រូវជាថ្ងៃទី៣នៃដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រថៃ បានបន្តទស្សនាតំបន់ទេសចរណ៍ដ៏ទាក់ទាញក្នុងស្រុកបន្ទាយស្រី និងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ។ 

នៅវេលាពេលព្រឹកប្រតិភូអង្គទូត និងស្វាមី-ភរិយាបានអញ្ជើញទស្សនាប្រាសាទបន្ទាយស្រី និងផ្សារសហគមន៍ ដោយបានសិក្សាស្វែងយល់អំពីសំណង់ប្រាសាទ វប្បធម៌ ប្រពៃណី និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកបន្ទាយស្រីផងដែរ ។ ចំណែកឯពេលរសៀលថ្ងៃដដែលនោះ ប្រតិភូបន្តអញ្ជើញទស្សនាសួនអង្គរបៃតង (អតីតភូមិវប្បធម៌កម្ពុជា) ដែលមានទីតាំងស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។ 

ឯកឧត្តម អ៊ូក សោភ័ណ្ឌ ឯកអង្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃបានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះមានអង្គទូត១៩ប្រទេស ដែលតំណាងឱ្យស្ទើរគ្រប់ទ្វីប បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ។ 

ឯកឧត្តមឯកអគ្គរាជទូតបញ្ជាក់ឱ្យដឹងដែរថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង៖ ដើម្បីលើកកម្ពស់មុខមាត់ និងផ្សព្វផ្សាយការទូត សេដ្ឋកិច្ច (ទេសចរណ៍, វិនិយោគ, ពាណិជ្ជកម្ម និងវប្បធម៌) កម្ពុជាអោយបានកាន់តែទូលំទូលាយ និងការស្តារអភិវិឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាក់ទាញភ្ញៀវទេសចរណ៍បរទេស ឱ្យមកទេសចរណ៍ក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយវិបត្តិជំងឺ កូវីដ-១៩ ៕

អត្ថបទ៖ ទុំ ចន្ធី

រូបភាព៖ យូ វង្ស

Footer ads TVK